ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន៖ ចៅហ្វាយក្រុងស៊ីកនីលហីលនៃសហរដ្ឋអាមេរិក កោតសសើរកម្ពុជា មានការអភិវឌ្ឍរីកចម្រើន យ៉ាងលឿន ផ្នែកហេដ្ឋារចនាសម្ព័ន្ធ

ចែករំលែក៖

ភ្នំពេញ៖ លោកស្រីកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បាន បញ្ជាក់ថា៖ ចៅហ្វាយក្រុងស៊ីកនីលហីលនៃ សហរដ្ឋ អាមេរិក បានកោតសសើរកម្ពុជា មាន ការអភិវឌ្ឍរីក ចម្រើន យ៉ាងលឿន ផ្នែកហេដ្ឋារចនាសម្ព័ន្ធ កម្ពុជា នៅតែជាដៃគូរផ្នែកទំនាក់ទំនង ដ៏ល្អ ទាំងការទូត នយោបាយ និងសេដ្ឋកិច្ច ។

លោកស្រី ឧបនាយករដ្ឋមន្រ្តី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានបញ្ជាក់បែបនេះក្នុងឱកាស លោកស្រី ទទួលជួបភិភាក្សាការងារ ជាមួយលោក អេដវើដ វៀលសុន (Edward Wilson) ចៅហ្វាយក្រុងស៊ីកនីលហីល (Signal Hill) សហរដ្ឋអាមេរិក និងក្រុមការងា រនៅទីស្តីការក្រ សួង នាព្រឹកថ្ងៃសុក្រ ៧រោច ខែទុតិយសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ ។

ក្នុងឱកាសនោះ លោកស្រីកិត្តិសង្គហបណ្ឌិត ក៏បានសំដែងនូវក្តីសោមនស្សរីករាយ អបអរសាទរ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនៈកិច្ចរបស់ លោក អេដវើដ វៀលសុន (Edward Wilson) នៅកម្ពុជានាពេលនេះ គឺស្របពេលដែលប្រទេសកម្ពុជាទើបតែបញ្ចប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី ៦ ស្របតាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ។

លោក អេដវើដ វៀលសុន (Edward Wilson)លើកឡើងអំពីដំណើរទស្សនៈកិច្ចនៅ ៨ខេត្ត ជុំវិញបឹងទន្លេសាប នៃព្រះរាជាណាចក្រកម្ពុជា ឃើញថាប្រជាពលរដ្ឋមានការស្វាគមន៍ យ៉ាងកក់ក្តៅ និងមានសេចក្តីរំភើបយ៉ាងខ្លាំងនៅពេលដែលបានមកទស្សនាប្រាសាទអង្គរវត្ត និងបានឃើញពីការអអភិវឌ្ឍន៍ ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។ ចំណែកឯស្ថានការណ៍ នយោបាយនៅកម្ពុជាក៏មានសភាពល្អប្រសើរលើគ្រប់ទិដ្ឋភាពរួមមាន ៖ នយោបាយ សង្គម សេដ្ឋកិច្ច ដំណើរការប្រព្រឹត្តទៅ នៃការដឹកនាំអភិវឌ្ឍន៍ ប្រទេសជាតិបានប្រព្រឹត្តទៅដោយរលូនជាធម្មតា ស្របតាម ឆន្ទះប្រជាធិបតេយ្យ និងនីតិរដ្ឋ និងបំណងប្រាថ្នារបស់ប្រជាជន។

លោកស្រីក៏បានសំណូមពរឲ្យ លោក អេដវើដ វៀលសុន (Edward Wilson) ជួយពាំនាំយកការពិតនៅកម្ពុជា ទៅផ្សពផ្សាយនៅប្រទេសអាមេរិក និងស្នើឲ្យសហរដ្ឋអាមេរិក បន្តពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើគ្រប់វិស័យបន្ថែមទៀតផងដែរ៕ សំរិត


ចែករំលែក៖