ក្រោយពេលដែលជប៉ុនបានកែប្រែរដ្ឋធម្មនុញ្ញដោយផ្លាស់ប្តូរពីកម្លាំងស្វ័យការពារទៅជាកម្លាំងប្រយុទ្ធវិញ និងអាចចូល រួមនៅក្នុងសង្គ្រាមក្រៅប្រទេសបាន ជួយ ឲ្យវិស័យយោធារបស់ជប៉ុនមានការរីក ចម្រើនយ៉ាងខ្លាំងទាំងសម្ភារយោធា និង សព្វាវុធ។
អ្វីដែលគួរឲ្យចាបអារម្មណ៍បំផុតនោះ គឺនៅក្នុងជួរកម្លាំងទាហានអាកាសជប៉ុន មានស្ត្រីបើកបរយន្តហោះចម្បាំង ជាលើក ទី១ មិនធ្លាប់មានពីមុនមកឡើយ។ ចំណែក នៅក្នុងប្រទេសផ្សេងៗវិញ នៅក្នុងតំបន់ ដូចាអាហ្វាហ្គានីស្ថាន ប៉ាគីស្ថាន និង ឥណ្ឌា… ក៏មានស្ត្រីជាអ្នកបើកបរយន្តហោះ ចម្បាំងផងដែរ។
សារព័ត៌មាន BBC នៅថ្ងៃទី២៤ ខែ សីហាបានផ្សាយថា នារីជប៉ុនម្នាក់បាន ចាប់ផ្តើមបំពេញកាតព្វកិច្ចហោះហើរជាផ្លូវការ ខណៈដែលខ្លួនបានបញ្ចប់ការហ្វឹកហាត់ ហើយក្លាយជាអាកាសយានិក ស្រីដំបូងគេ ក្នុងផ្នែកបញ្ជាយន្តហោះចម្បាំង នៅប្រទេសជប៉ុន។ បើតាមសេចក្តីប្រកាស របស់កងស្វ័យការពារជប៉ុន អ្នកនាង Misa Matsushima វ័យ២៦ឆ្នាំ ត្រូវបានតែងតាំងជាអាកាសយានិកយន្តហោះចម្បាំង ក្រោយពីបានបញ្ចប់ការហ្វឹកហាត់ហោះហើរយន្តហោះចម្បាំងធុន F-15។ នា ឱកាសនោះ អ្នកនាង Matsushima បាន និយាយថា ក្នុងនាមជាអាកាសយានិកស្រ្តីដំបូងគេខាងផ្នែកយន្តហោះចម្បាំង អ្នក នាងនឹងបើកផ្លូវសម្រាប់អ្នកជំនាន់ក្រោយ។ ខណៈពេលនេះ នារី៣រូបផ្សេងទៀត ក៏ កំពុងស្ថិតក្នុងការហ្វឹកហាត់ ដើម្បីក្លាយខ្លួនជាអាកាសយានិកយន្តហោះចម្បាំងផងដែរ។
គួរជម្រាបថា កងទ័ពអាកាសជប៉ុន បានចាប់ផ្តើមទទួលនារីភេទឲ្យចូលបម្រើទ័ពតាំងតែពីឆ្នាំ១៩៩៣មក ប៉ុន្តែមាន បម្រាមសម្រាប់តួនាទីជាអាកាសយានិកយន្តហោះចម្បាំង និងយន្តហោះឈ្លប ការណ៍។ ក្រោយមកនៅចុងឆ្នាំ២០១៥ ជប៉ុនបានសម្រេចដកបម្រាមនេះចេញ។
យន្តហោះធុន F-15J ដែលពួកគេត្រូវ បញ្ជាគឺជាប្រភេទយន្តហោះចម្បាំងម៉ាស៊ីនពីរ រចនាឡើងសម្រាប់ការប្រយុទ្ធលើផ្ទៃ អាកាសជាមួយយន្តហោះយោធាដទៃ ទៀត ហើយពួកវាអាចហោះហើររហូតដល់ ល្បឿន Mach 2.5 គឺ២.៥ដងលឿនជាង ល្បឿនសំឡេង ឬប្រហែល៣,០០០គីឡូម៉ែត្រក្នុងមួយម៉ោង។ សម្រាប់អ្នកនាង Matsushima ដំបូងឡើយគឺខ្លួនចង់ក្លាយជាអ្នកហោះហើរត្រឹមយន្តហោះដឹកជញ្ជូនប៉ុណ្ណោះ នៅពេលដែលបម្រាមទាក់ទិន នឹងអាកាសយានិកយន្តហោះចម្បាំងមិនទាន់ត្រូវបានដកចេញ៕ ម៉ែវ សាធី