ព័ត៌មានទាន់ហេតុការណ៍៖

លោក ត្រាំ កំពុងតែធ្វើបាបពលរដ្ឋខ្លួនឯងដោយបង្កសង្គ្រាមពាណិជ្ជកម្ម

ចែករំលែក៖

បច្ចុប្បន្នតម្លៃទំនិញនៅអាមេរិកថ្លៃស្រាប់ ហើយ ហើយនៅពេលនេះកាន់តែឡើងថ្លៃជាងមុនទៅទៀតធ្វើឲ្យពលរដ្ឋអាមេរិកត្រូវបង្កើនការចំណាយខ្ពស់ ក្នុងពេលប្រាក់ខែ ការងារនៅតែដដែល។ ចំណុចទាំងនោះហើយបានធ្វើឲ្យពលរដ្ឋអាមេរិកជាច្រើន រអ៊ូរទាំនឹងគោលនយោបាយដំឡើងពន្ធ របស់លោក ត្រាំ។

ចំណុចទាំងនោះហើយដែលធ្វើឲ្យ ប្រធានាធិបតី ដូណាល់ ត្រាំ បាត់បង់ការ គាំទ្រពីពលរដ្ឋ។ គោលនយោបាយដំឡើង ពន្ធបានផ្តល់ផលប្រយោជន៍ដល់រដ្ឋាភិបាល សេដ្ឋកិច្ចជាតិ ប៉ុន្តែមិនបានផ្តល់ផលប្រយោជន៍ជាធំដល់ពលរដ្ឋនោះឡើយ ផ្ទុយទៅវិញពលរដ្ឋអាមេរិកក្លាយជាអ្នករងគ្រោះនៅក្នុងសង្គ្រាមនោះ។

សំណើសុំដំឡើងពន្ធចំនួន២៥ភាគរយ លើទំនិញនាំចូលពីប្រទេសចិន បច្ចុប្បន្ន កំពុងបើកចំហទទួលយកមតិយោបល់ពីសាធារណជននៅសហរដ្ឋអាមេរិក រហូត ដល់ចុងខែសីហានេះ។ ទាក់ទងនឹងការ យកពន្ធគយលើទំនិញនាំចូលបន្ថែមពី ប្រទេស ចិននៅសប្តាហ៍នេះ មតិខ្លះបាន បង្ហាញពីផលប៉ះពាល់អវិជ្ជមានជាច្រើន។

បច្ចុប្បន្នការដំឡើងពន្ធគយដ៏គំហុកនេះ កំពុងស្ថិតក្នុងដំណាក់កាលនៃការ ត្រៀមរៀបចំគឺក្នុងរយៈពេលបីសប្តាហ៍ បន្ទាប់ពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បាន បញ្ចេញនូវបញ្ជីទំនិញនាំចូលពីប្រទេសចិន ដែលប្រឈមនឹងការយកពន្ធចំនួន១០ភាគរយ តែបច្ចុប្បន្នបានកើនឡើងដល់២៥ភាគរយ ដែលមានតម្លៃស្មើនឹង២០០ពាន់លានដុល្លារអាមេរិក។

ក្នុងចំណោមទំនិញនាំចូលពីប្រទេស ចិន ត្រូវចាត់ចូលទៅក្នុងប្រភេទទំនិញ ខុសៗគ្នា។ លោក John Gong សាស្ត្រា ចារ្យប្រចាំនៅសាកលវិទ្យាល័យពាណិជ្ជ កម្មអន្តរជាតិ និងជាសេដ្ឋវិទូប្រចាំទីក្រុង ប៉េកាំងបាននិយាយថា ទំនិញទាំងនេះ ភាគច្រើនជាប្រភេទផលិតផលសម្រាប់ បំពេញតម្រូវការ ប្រជាពលរដ្ឋអាមេរិក ដែលមានប្រាក់ចំណូលកម្រិតមធ្យម។ ប្រសិនបើអាមេរិកយកពន្ធលើទំនិញនាំ ចូលពីប្រទេសចិនទំនិញទាំងនោះនឹង ឡើងថ្លៃ ហេតុនេះដែលអ្នកដែលត្រូវ ចំណាយពិតប្រាកដ គឺប្រជាជនអាមេរិក ដោយពួកគេត្រូវបង់ថ្លៃទៅលើពន្ធទាំងនោះខ្ពស់ជាងធម្មតា។

លោកបានបន្តថា សញ្ញាអតិផរណានឹង កើតមានឡើង ប្រសិនបើគោលការណ៍ពន្ធនេះត្រូវបានអនុវត្តពិតមែននោះ។ ក្រុមអ្នក ជំនាញនិយាយថា ការដំឡើងពន្ធគយនេះស្មើនឹងការបង្កើនការចំណាយប្រចាំឆ្នាំ សរុប សម្រាប់គ្រួសារអាមេរិកដូចគ្នា ប្រសិនបើក្រុមហ៊ុនទាំងអស់បង្កើនតម្លៃ ទំនិញលើអ្នកប្រើប្រាស់។ ផលប៉ះពាល់រួម អាចនឹងមានកម្រិតខ្ពស់ជាងនេះ។ ជាក់ ស្តែងសហរដ្ឋអាមេរិក ពឹងផ្អែកយ៉ាងខ្លាំងលើផលិតផលប្រទេសចិន មួយចំនួនដូច ជា គ្រឿងធ្វើពីឈើគ្រឿងសង្ហារិម កំណាត់ និងអំបោះជាដើម។ សម្រាប់ប្រទេសចិន រោងចក្រឧស្សាហកម្ម ដែលត្រូវទទួលរង ផលប៉ះពាល់ខ្លាំងបំផុត នោះអាចប្រឈមមុខនឹងការបិទទ្វារក៏ខ្ពស់ផងដែរ។

ទាក់ទិននឹងបញ្ហានេះ ប្រទេសចិនបាន បញ្ជាក់សាជាថ្មីថា ខ្លួនមិនចង់មានសង្រ្គាមពាណិជ្ជកម្មនោះទេ ក៏ប៉ុន្តែក៏មិនខ្លាច សង្គ្រាមដែរ។ រដ្ឋាភិបាលទីក្រុងប៉េកាំង បានចាត់វិធានការបន្ថែម ដើម្បីពន្លឿន កំណែទម្រង់សេដ្ឋកិច្ចរបស់ខ្លួន ក្នុងគោលដៅកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន ដែលបង្កឡើងដោយសង្រ្គាមពាណិជ្ជ កម្ម។ ប្រសិនបើអាមេរិក នៅតែបន្តអនុវត្តតាមគោលការណ៍ដំឡើងពន្ធ ខណៈដែល ប្រទេសចិន ព្យាយាមស្វែងរកច្រកចេញ និងចាត់វិធានការទប់ស្កាត់កុំឲ្យមានផលប៉ះពាល់ខ្ពស់។ ហេតុនេះអ្នកដែលរង គ្រោះពិតប្រាកដអាចមិនមែនមានតែ ប្រទេសចិន ប៉ុណ្ណោះទេផ្ទុយទៅវិញគឺ ប្រជាពលរដ្ឋអាមេរិកដែលនិយមប្រើ ប្រាស់ផលិតចិន ទើបជាអ្នករងគ្រោះ ដោយសារត្រូវបង្កើនការចំណាយរបស់ ខ្លួន៕ ម៉ែវ សាធី


ចែករំលែក៖