ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​ជនសង្ស័យ៤នាក់ ករណី​លេងល្បែង​ស៊ីសង នៅ​សៀមរាប

ចែករំលែក៖

សៀមរាប ៖ នគរបាល​ខេត្តសៀមរាប​បាន​ចុះបង្ក្រាប​ការលេង​ល្បែងស៊ីសង​មួយកន្លែង​ស្ថិតនៅ​ចំណុច​ផ្សារ​ភ្នំ​ក្រោម​ក្នុងភូមិ​ភ្នំ​ក្រោម​សង្កាត់​សៀមរាប ។

សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន៤នាក់​ជាមួយ​ម្ចាស់ផ្ទះ​ម្នាក់​ដែលជា​អ្នកបើក​កន្លែង​និង​ជា​មេ​ល្បែងស៊ីសង និង៣នាក់​ទៀត​ជា​អ្នក​ចូលទៅ​លេង កាលពី​ថ្ងៃទី២៤ខែសីហា​ឆ្នាំ២០១៨។ ម្ចាស់ផ្ទះ​ដែល​បើក​កន្លែង​លេងល្បែង​នោះ​មានឈ្មោះ អេង ចំរើន ភេទ​ប្រុស អាយុ៣៥ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​ក្រោម សង្កាត់​សៀមរាប ក្រុង​សៀមរាប ខេត្តសៀមរាប ។ ចំណែក៣នាក់​ទៀត​ដែលជា​អ្នកលេង​មានឈ្មោះ ស៊ីន រុន ភេទ​ប្រុស អាយុ២៦ឆ្នាំ នៅ​ភូមិ​ភ្នំ​ក្រោម សង្កាត់​សៀមរាប។ទី២ ឈ្មោះ សំ ធី ភេទ​ប្រុស អាយុ៤៨ឆ្នាំ រស់នៅ​ភូមិ៣ សង្កាត់​ចុង​ឃ្នៀ​ស ក្រុង​សៀមរាប​និង​ទី៣ឈ្មោះ លួ​ន ណេ​ត ភេទ​ស្រី អាយុ៤៥ឆ្នាំ រស់នៅ​ភូមិ​ពោធិ​បន្ទាយ​ជ័យ សង្កាត់​សៀមរាប ។

ឈ្មោះ​អេង​ចំរើន​ដែលជា​អ្នកបើក​កន្លែង​លេងល្បែង​ស៊ីសង​នេះ សមត្ថកិច្ច​ធ្លាប់​ចុះបង្ក្រាប​ម្តង​ហើយ​ព្រមទាំង​បានធ្វើ​កិច្ចសន្យា​បញ្ឈប់​បើក​លេង​ល្បែងស៊ីសង​ខុសច្បាប់​ផងដែរ តែ​ជនសង្ស័យ​រូបនេះ​មិន​រៀងចាល​នោះទេ ។ ចំណែក​ជន​ទាំង៣នាក់​ ដែលជា​អ្នកលេង​នោះ ក្រោយពី​សារភាព ហើយ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការលេង ក៏បាន​ឲ្យ​ត្រឡប់​ទៅផ្ទះ​វិញ ៕ ប៊ុនរិទ្ធី


ចែករំលែក៖