ព័ត៌មានទាន់ហេតុការណ៍៖

មេបញ្ជាការងអាវុធហត្ថស្រុកសន្ទុក និងជាប្រធានស្នាក់ការសន្តិសុខ៦០១ បើករថយន្ដកិនមនុស្សស្លាប់២នាក់ រួចបើកកិចខ្លួនបាតស្រមោល

ចែករំលែក៖

ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្ដបើកកិនអ្នកបើកបរម៉ូតូ កាលពីវេលាម៉ោង១៦និង៥៥នាទី ថ្ងៃសៅរ៍ ១៤កើត ខែស្រាពណ៍ ឆ្នាំចរ សំរឹទ្ធិ ព.ស ២៥៦២ ត្រូវនឹងថ្ងៃ២៥ ខែសីហា ឆ្នាំ២០១៨ លើផ្លូវទំនប់ ចំណុចទឹកវឹល ភូមិផ្លុង ឃុំទីពោធិ៍ ស្រុកសន្ទុក ខេត្តកំពង់ធំ បណ្ដាលឲ្យក្មេងប្រុស២នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត កិនម៉ូតូ បើកបរក្នុងទឹសដៅផ្ទុយគ្នា បណ្តាលឲ្យស្លាប់មនុស្ស ២នាក់ ។ អ្នកបើកបរម៉ូតូម៉ាក ហុងដា C125 ពណ៌ខ្មៅ ស្លាកលេខ កំពង់ធំ 1J.5120 បើកបរទិសដៅពីលិចទៅកើត ដោយឈ្មោះគង់ មករា ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិតាំងក្រសាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តំពង់ធំ ពាក់មួកសុវត្ថិភាព ស្លាប់នៅកន្លែងកើតហេតុ អ្នករួមដំណើរឈ្មោះហេង.គឹម ហាន ភេទប្រុសអាយុ១៩ឆ្នាំ ភូមិវាំងខាងត្បូង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ស្លាប់នៅកន្លែងកើតហេតុ (មិនពាក់មួកសុវត្ថិភាព) ។

ចំណែកអ្នកបើកបរ រថយន្តម៉ាកឡិចស៊ីចLx470 ពណ៌ស ផ្លាកលេខ កំពង់ធំ 2B.0601 បើកបរទិសដៅពីកើតទៅលិច ដោយឈ្មោះ សួស សុវណ្ណា ភេទប្រុស អាយុ៤៩ឆ្នាំ នៅភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បញ្ជាការងអាវុធហត្ថស្រុកសន្ទុក និងជាប្រធានស្នាក់ការសន្តិសុខ៦០១ បើកគេចខ្លួនពីកន្លែងកើតហេតុ ។

មូលហេតុជាបឋមបង្កឡើងដោយអ្នកបើកបរម៉ូតូដួលលើទ្រូងផ្លូវ ហើយត្រូវបានរថយន្តបើកបរផ្ទុយទិសដែលមានល្បឿនលឿនផងបណ្ដាលឲ្យបើកកិនស្លាប់នៅកន្លែងកើតហេតុតែម្ដង បន្ទាប់ពីកិនមនុស្សស្លាប់ អ្នកបើកបររថយន្ដបានបើកគិចខ្លួនបាត់ស្រមោល ។

ក្រោយកើតហេតុសមត្ថកិច្ចចុះវាស់វែងធ្វើកំណត់ហេតុ ប្រគល់សាកសព ជូនសាច់ញាតិក្រុមគ្រួសារចាត់ចែងធ្វើបុណ្យ និងប្រមូលវត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសន្ទុករង់ចាំដំណោះស្រាយជាក្រោយ ៕ ប៊ុនរិទ្ធី


ចែករំលែក៖