ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹងបណ្ដាលឲ្យនារីម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ខណៈជិះម៉ូតូត្រូវម៉ូតូមួយគ្រឿងទៀតបុកកាលពីវេលាម៉ោង១២: ៣០នាទីថ្ងៃ២៥ ខែសីហា ឆ្នាំ២០១៨តាមផ្លូវជាតិលេខ៣ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានឲ្យដឹងថា មុនពេលកើតហេតុ ឃើញម៉ូតូធំមួយគ្រឿង ដែលពាក់ស្លាក់លេខ ភ្នំពេញ 1CV: 7873 ជិះក្នុងទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុ ក៏បានបុកយ៉ាងពេញទំហឹង ជាមួយម៉ូតូZoomer Xមួយគ្រឿងទៀត ដែលពាក់ស្លាក់លេខ ភ្នំពេញ 1DQ: 8584 ដែលជិះបត់បញ្រ្ចាស់បណ្ដាលឲ្យនារីម្នាក់រងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗតែម្ដង ។

ក្រោយពេលពេលកើតហេតុ ក៏មានសមត្ថកិច្ចជំនាញបានចុះទៅដល់ហើយវាស់វែង យកទៅរក្សាទុកដើម្បីរង់ចាំការដោះស្រោយនៅពេលក្រោយផងដែរ ៕ សុខាសែនជ័យ


ចែករំលែក៖