ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ណែនាំឲ្យស្នងការនគរបាលរាជធានីភ្នំពេញ ត្រូវត្រួតពិនិត្យ និងយកចិត្ដទុកដាក់ ធ្វើសៀវភៅស្នាក់នៅ និងអត្ដសញ្ញាណបណ័្ណជូនពលរដ្ឋឲ្យបានល្អ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង ណែនាំឲ្យស្នងការនគរបាលរាជធានីភ្នំពេញ ត្រូវត្រួតពិនិត្យ និងយកចិត្ដទុកដាក់ ធ្វើសៀវភៅស្នាក់នៅ និងអត្ដសញ្ញាណបណ័្ណជូនពលរដ្ឋឲ្យបានល្អ ។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំបែបនេះ នៅក្នុងពិធីប្រកាសតែងតាំងស្នងការនគរបាលរាជធានីភ្នំពេញថ្មី នៅស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃអង្គារ ២កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ២០១៨ ក្រោមអធិបតីភាព លោក ចាន់ អ៊ាន រដ្ឋលេខាធិការ ក្រសួង មហាផ្ទៃ ដោយមានការចូលរួមពីមន្ត្រីរាជការក្រោមឱវាទ ជាច្រើនផងដែរ ។

លោក ឃួង ស្រេង បានបញ្ជាក់ថា ស្នងការ ដែលទើបតែងតាំងថ្មីត្រូវមើលបញ្ហា ការងារធ្វើសៀវភៅស្នាក់នៅ និងការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញឲ្យបានលឿង ដើម្បីឲ្យប្រជាពលរដ្ឋ យកទៅប្រើប្រាស់បានទាន់ពេលវេលា ។ ម្យ៉ាងទៀត ការខិតខំប្រឹងប្រែងរបស់មន្រ្តីនគរបាលក្នុងការ បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋនេះ គឺស្របទៅនឹងអ្វី ដែលជាគោលនយោបាយរបស់រាជរដ្ឋាភិ បាល អាណត្តិទី៦ ដែលបានដាក់ចេញ ធ្វើយ៉ាងណាខិតខំបម្រើសេវាជូនប្រជាពលរដ្ឋកុំឲ្យពួកគាត់មាន ការថ្លាំងថ្នាក់ ហើយចំពោះមន្រ្តីនគរបាលណា ដែលអសកម្មក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋនឹងត្រូវមានការព្រមានផងដែរ។

លោក ចាន់ អ៊ាន បានបញ្ជាក់ថា៖ មន្ដ្រី ដែលទើបទទួលបានតំណែងថ្មី គឺត្រូវបន្ដខិតខំ សហការឲ្យបានល្អជាមួយ មន្ដ្រី នៅថ្នាក់ក្រោមៗ ពិសេស មន្ដ្រីនគរបាល នៅមូលដ្ឋានផ្ទាល់តែម្ដង ទើបការងារយើងទទួលបានជោគជ័យ ។ ទន្ទឹម នឹងនេះ មន្ដ្រីថ្នាក់លើក៏ត្រូវមានទំនាក់ទំនងល្អ និងស្ដាប់បទបញ្ជា របស់រាជរដ្ឋាភិបាល ដែលប្រគល់ភារកិច្ចឲ្យដែរ ។ ការខិតខំប្រឹងប្រែងរបស់មន្រ្តីនគរបាលក្នុងការ បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋនេះ គឺស្របទៅនឹងអ្វី ដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិទី៦ ដែលបានដាក់ចេញ ធ្វើយ៉ាងណាខិតខំបម្រើសេវាជូនប្រជាពលរដ្ឋកុំឲ្យពួកគាត់មាន ការថ្លាំងថ្នាក់ ហើយចំពោះមន្រ្តីនគរបាលណា ដែលអសកម្មក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ នឹងត្រូរងការព្រមានផងដែរ។

លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាអតីតស្នងការនគរបាល ខេត្តបាត់ដំបង ត្រូវបានប្រកាសតែងតាំងជាស្នងការនគរបាល រាជធានីភ្នំពេញ ជំនួសនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ផ្ទេរភារកិច្ច និងតែងតាំង ជាអនុប្រធានអាជ្ញាធរ ជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន មានឋានៈស្មើ រដ្ឋមន្ត្រី ជំនួស លោកកៅ ខុនដារ៉ា ដែលត្រូវ ទទួល ភារកិច្ចថ្មី ជារដ្ឋលេខធិការក្រសួងមហាផ្ទៃ ៕ សំរិត


ចែករំលែក៖