ព័ត៌មានទាន់ហេតុការណ៍៖

អ៊ីរ៉ង់៖ អាមេរិកកុំភ្លេចការវាយប្រហារភេរវកម្ម ថ្ងៃ១១ កញ្ញា

ចែករំលែក៖

នៅក្នុងបណ្តាញសង្គមTwitter ផ្ទាល់ខ្លួន ប្រធានាធិបតីអ៊ីរ៉ង់ លោកHassan Rouhani បានរិះគន់មន្ត្រីអាមេរិក ដែលបានប្រើពាក្យសម្តីមិនគួរគប្បី ពាក់ព័ន្ធនឹងការវាយប្រហារ ភេរវកម្មនៅក្នុងពិធីដង្ហែក្បួនព្យុហយាត្រានៅអ៊ីរ៉ង់ ។

មេដឹកនាំអ៊ីរ៉ង់ បានបញ្ជាក់ថា «មន្ត្រីអាមេរិកមួយរូប ពេលថ្មីៗនេះ បាននិយាយពាក្យសម្តី មិនល្អ ពីការបាញ់ប្រហារក្នុងពីធីដង្ហែក្បួនព្យុហយាត្រាយោធានៅខេត្ត Ahvas ដោយទម្លាក់កំហុសទៅឲ្យរដ្ឋាភិបាលអ៊ីរ៉ង់វិញ ។ ជនជាតិអាមេរិក គិតយ៉ាងណា ប្រសិនបើ យើងទាំងអស់ចោទប្រកាន់អាមេរិក ខ្លួនឯងជាអ្នកវាយប្រហារភេរវកម្ម ថ្ងៃទី១១ កញ្ញា?» ៕

កាលពីថ្ងៃទី២២ ខែកញ្ញា នៅទីក្រុង Ahvaz ប្រទេសអ៊ីរ៉ង់ មានខ្មាន់កាំភ្លើង ៤នាក់ ស្លៀកឯកសណ្ឋានជាទាហាន បើកការបាញ់ប្រហារ ក្នុងពិធីដង្ហែក្បួនព្យុហយាត្រាយោធា ក្នុងទិវា ៣៨ឆ្នាំ នៃសង្គ្រាម ជាមួយអីរ៉ាក់ ។ ការបាញ់ប្រហារសម្លាប់មនុស្ស ដល់ទៅ២៥នាក់ និង៥៣នាក់ រងរបួស មានទាំងស្ត្រី និងកុមារផងដែរ ។

កាលពីថ្ងៃទី២៤ ខែកញ្ញា មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានបញ្ជាក់ថា «ជនវាយប្រហារខាងលើ គឺទទួលបានការហ្វឹកហាត់ពីបណ្តាប្រទេសអារ៉ាប់ ហើយអារ៉ាប់រួម ជាអ្នកចំណាយប្រាក់ នៅក្នុងកម្មវិធីបាញ់ប្រហារនោះ ។ អ៊ីរ៉ង់ នឹងមិនលើកលែងឲ្យជាដាច់ខាត់ ដល់អ្នកនៅពីក្រោយ ការបាញ់ប្រហារបង្ហូរឈាមខាងលើ ។ គោលដៅ របស់ប្រទេសនៅពីក្រោយគឺ បង្កអសន្តិសុខ នៅក្នុងប្រទេសរបស់យើង»។

អគ្គមេបញ្ជាការរងកម្លាំងទាហានបដិវត្តន៍អិស្លាមអ៊ីរ៉ង់ IRGC ឧត្តមសេនីយ៍ Hossein Salami បានចោទប្រកាន់អាមេរិក និងអ៊ីស្រាអែល ជាអ្នកនៅពីក្រោយការបាញ់ប្រហារខាងលើ ។ ប្រទេសដែលនៅពីក្រោយ នឹងទទួលនូវការតប់តវិញយ៉ាងចាស់ដៃ នៅពេលដ៏ខ្លីខាងមុខ ។ ចំណែករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ក៏បាន លើកឡើង ពីអ្នកគាំទ្រដល់ក្រុមភេរវកម្ម ក្នុងតំបន់ ដោយបានបង្ហាញឈ្មោះ អាមេរិកចំៗតែម្តង។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានច្រានចោលការចោទប្រកាន់ខាងលើ របស់ អ៊ីរ៉ង់ ។ ការទម្លាក់កំហុសទៅឲ្យទីក្រុងវ៉ាស៊ីនតោន គឺជារឿង ខុសឆ្គង យ៉ាងខ្លាំង ដោយបញ្ហាខាងលើ កើតឡើងនៅក្នុងប្រទេសអ៊ីរ៉ង់ផ្ទាល់ ៕ ម៉ែវ សាធី


ចែករំលែក៖