ព័ត៌មានទាន់ហេតុការណ៍៖

រថភ្លើងធ្លាក់ចេញពីផ្លូវដែកស្លាប់ និងរបួសជាង៣០នាក់​នៅឥណ្ឌា

ចែករំលែក៖

ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់រាយការណ៍ថា មនុស្ស៧នាក់​បានស្លាប់ និង៣០នាក់ផ្សេងទៀត​រងរបួស​ក្នុង​ហេតុការណ៍រថភ្លើងដឹកអ្នកដំណើរ​បានជួបគ្រោះថ្នាក់​ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ ។

ប្រភពដដែលបន្តថា រថភ្លើងដឹកអ្នកដំណើរ​ខណៈមកដល់រដ្ឋ Uttar Pradesh ភាគខាងជើង​ឥណ្ឌា ស្រាប់តែ​រត់របូតចេញពីផ្លូវដែកតែម្តង ស្ថិតនៅតំបន់ Harchandpur ចម្ងាយ​៧៧គីឡូម៉ែត្រ ភាគខាងត្បូងរដ្ឋធានី Lucknow ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន ANI NEWS ដៃគូប្រព័ន្ធផ្សព្វផ្សាយរបស់កាសែតរ៉យទ័រ បង្ហោះផ្សាយនៅលើបណ្តាញងសង្គម Tweet របស់ខ្លួន ។

ក្រុមជួយសង្គ្រោះបន្ទាន់​បានទៅកាន់កន្លែងកើតហេតុភ្លាមៗ ដើម្បីអន្តរាគមន៍ការងារជួយសង្គ្រោះមិនឲ្យយឺតយ៉ាវនោះទេ ៕


ចែករំលែក៖