ព័ត៌មានទាន់ហេតុការណ៍៖

ឥណ្ឌូនេស៊ីរងការរញ្ជួយដីទៀត ស្លាប់៣នាក់ តែពុំមានរលកស៊ូណាមិទេ

ចែករំលែក៖

មន្ត្រីរដ្ឋាភិបាលនិយាយថា យ៉ាងហោចណាស់មនុស្ស៣នាក់ស្លាប់ ដោយសារការរញ្ជួយដីកម្រិត 6.0 រ៉ិចទ័រ វាយប្រហារ នៅលើឆ្នេរ កោះ Java និងកោះ Bali ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែតុលា ឆ្នាំ២០១៨។

អ្នកនាំពាក្យទីភ្នាក់ងារគ្រោះមហន្តរាយជាតិ លោក Sutopo Purwo Nugroho បាននិយាយថា ជនរងគ្រោះ ស្ថិតនៅក្នុងសង្កាត់ Sumenep នៃ East Java ។ ពួកគេបានបាត់បង់ជីវិត ដោយសារការបាក់រលំនៃអគារ ។

ការរញ្ជួយដីនេះ បានកើតឡើងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ នៅពេលដែលជនរងគ្រោះកំពុងដេកលក់ ហើយការរញ្ជួយដីយ៉ាងខ្លាំងដូច្នេះ ពួកគេមិនមានពេលវេលាគ្រប់គ្រាន់ ដើម្បីជម្លៀសខ្លួននោះទេ។ លោកបានបន្ថែមថា ការខូចខាតដែលបង្កឡើងដោយការរញ្ជួយនេះ មិនមានរាលដាលជាទូទៅនោះទេ។

លោក Dwikorita Karnawati ប្រធានទីភ្នាក់ងារភូមិសាស្ត្រឥណ្ឌូណេស៊ីបានប្រាប់ AFPថា ការរញ្ជួយដី មិនបានបង្កជារលកយក្សស៊ូណាមិនោះឡើយ ។

ចំណុចកណ្តាលនៃការរញ្ជួយនេះ ស្ថិតនៅក្នុងសមុទ្រ បាលី ចម្ងាយ 40 គីឡូម៉ែត្រ ពីចុងភាគខាងកើតកោះ ចាវ៉ា ។ នេះបើយោងតាម ​​USGS ហើយការរញ្ជួយដីនេះ ស្ថិតនៅ Denpasar លើកោះលំហែកាយ Bali ។

យោងទៅតាមទិន្នន័យរបស់ USGS ការរញ្ជួយដីបានកើតឡើងនៅជម្រៅរាក់ប្រហែល 10 គីឡូម៉ែត្រ ។ ការរញ្ជួយដី បណ្តាលឱ្យខូចខាតកាន់តែច្រើន។

គួររំលឹកថា ចំនួនសាកសពអ្នកស្លាប់ដោយសារការរញ្ជួយដីនៅឥណ្ឌូនេស៊ី ត្រូវបានគេរកឃើញជាបន្តបន្ទាប់ ។ ការរញ្ជួយដីកម្រិត 7,5 រិចទ័ បង្កឲ្យកើតមានរលកយក្សស៊ូណាមី វាយប្រហារកោះ Sulawesi ចម្ងាយប្រហែល 1000 គីឡូម៉ែត្រភាគឦសាន នៃទីក្រុង Situbondo កាលពីខែមុន សម្លាប់មនុស្សជាង 2000 នាក់។

ក្នុងនោះផងដែរ មនុស្សជាង 82.000 នាក់បានផ្លាស់ប្តូរទីលំនៅ ពីទីក្រុង Palu ដែលរងការវាយប្រហារដ៏ខ្លាំងបំផុត ដោយសារការរញ្ជួយដីនោះ ។ លំនៅឋានពលរដ្ឋចំនួន 67.000 ខ្នង រងការបំផ្លាញ និងខូចខាត។

រីឯការរញ្ជួយដីនៅ Lombok ប្រទេសឥណ្ឌូណេស៊ីភាគខាងកើតវិញ ក៏បានសម្លាប់មនុស្សជាង 550 នាក់ផងដែរនៅរដូវក្តៅនោះ ។

ក្រុមជំនាញ​និយាយថា ប្រទេសឥណ្ឌូនេស៊ីងាយរងគ្រោះបំផុតដោយការរញ្ជួយដី ។ ប្រទេសនេះ ស្ថិតនោះក្រវាត់ផែនដី ឬហៅថា “Ring of Fire” នៅមហាសមុទ្រប៉ាស៊ីហ្វិក ៕


ចែករំលែក៖