រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបាន បញ្ជាក់ថា នឹងរក្សាទំនាក់ទំនងល្អប្រសើរជាមួយរដ្ឋាភិបាលទីក្រុងរីយ៉ាដដដែល ប៉ុន្តែនៅតែបន្តរិះគន់ពីការសម្លាប់អ្នកសារព័ត៌មានប្រឆាំងនឹងរដ្ឋាភិបាល។ លោក ត្រាំ បានចាត់ទុកការសម្លាប់អ្នកសារព័ត៌មាន Khashoggi គឺជាការបិទបាំងស្ថាន ការណ៍ជាភាពបរាជ័យទាំងស្រុង។
សារព័ត៌មានរ៉យទ័រនៅថ្ងៃទី២៤ ខែ តុលា បានដកស្រង់សម្តីប្រធានាធិបតី ដូណាល់ ត្រាំ បញ្ជាក់ថា ការសម្លាប់អ្នកសារព័ត៌មានប្រឆាំងគឺជាសកម្មភាពបិទ បាំងដ៏អាក្រក់បំផុត ហើយក្រសួងការបរទេស អាមេរិកនឹងលុបទិដ្ឋាការមន្ត្រីពលរដ្ឋ២១រូប ដែលជាប់ពាក់ព័ន្ធសកម្មភាពខាងលើ។
លោក ត្រាំ បញ្ជាក់ថា «ការបិទបាំង បែបនេះគឺមិនអាចកើតឡើង ហើយនេះ ជាការបរាជ័យទាំងស្រុង»។ ក្នុងថ្ងៃជាមួយ គ្នានេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានប្រកាសថា នឹងដាក់ ទណ្ឌកម្មទៅលើបុគ្គល២១រូបតាមរយៈ លុបទិដ្ឋាការ ក៏ដូចជាបង្កកទ្រព្យសម្បត្តិជាដើម។
លោក Pompeo បានបញ្ជាក់ថា «ការដាក់ទណ្ឌកម្មមិនមែនជាការសម្រេចចុងក្រោយរបស់អាមេរិកឡើយ។ យើងចង់ បញ្ជាក់ឲ្យបានច្បាស់ថា អាមេរិកមិនអាច ទទួលយកនូវសកម្មភាពបិទមាត់អ្នកសារព័ត៌មានឡើយ»។
ជាមួយគ្នានេះ លោក Mike Pompeo បានបញ្ជាក់ថា សាវឌីអារ៉ាប៊ី គឺជាសម្ពន្ធ មិត្តយុទ្ធសាស្ត្រដ៏សំខាន់បំផុតរបស់អាមេរិក នៅក្នុងតំបន់មជ្ឈិមប៉ូព៌ានេះ ដោយបន្តរក្សា ទំនាក់ទំនងសម្ពន្ធមិត្តយ៉ាងជិតស្និទ្ធដដែល។
កន្លងមកថ្មីៗ រដ្ឋមន្ត្រីការបរទេសសាវឌីអារ៉ាប៊ីលោក Adel Al Jubeir បាន បញ្ជាក់ថា ការសម្លាប់អ្នកសារព័ត៌មាននឹងមិនកើតមានម្តងទៀតឡើយ ហើយសន្យា ថា ទីក្រុងរីយ៉ាដ នឹងបើកការស្រាវជ្រាវ ស្វែងរកការណ៍ពិត។
លោកបន្តទៀតថា រដ្ឋាភិបាលនឹងសហការជាមួយប្រទេសទួរគី ដើម្បីស្រាវជ្រាវ លើករណីខាងលើ។
កាលពីថ្ងៃទី២០ ខែតុលា ដោយរង សម្ពាធពីបរទេស រដ្ឋាភិបាលសាវឌីអារ៉ាប៊ីបានសម្រេច ទទួលស្គាល់ពីការសម្លាប់អ្នកសារព័ត៌មាន ក្រោយពេលមានការឈ្លោះប្រកែកគ្នាឈានដល់អំពើហិង្សា។
ពាក់ព័ន្ធនឹងការស្លាប់អ្នកកាសែតខាងលើ ប្រធានាធិបតីទួរគី លោក រ៉េសុីបតាយ យីប អ៊ែរដូហ្គាន បាននិយាយនៅថ្ងៃអង្គារ ខែតុលា នេះថា កាមេរ៉ាសុវត្ថិភាពនៅក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអ៊ូឌីតប្រចាំនៅ ទីក្រុងអ៊ីស្តង់ប៊ុល ត្រូវបានគេដកចេញមុនការមកដល់របស់អ្នកកាសែត ចាម៉ាល់ ខាហ្សូកជី។
លោកបាននិយាយថា យើងមានជំនឿ ចិត្តខ្លាំងណាស់ថា នេះមិនមែនជារឿង កើតឡើងដោយចៃដន្យនោះទេ តែផ្ទុយ ទៅវិញ វាត្រូវបានគេរៀបចំផែនការរួចជាស្រេច។
លោក អ៊ែរដូហ្គាន បន្តថា អារ៉ាប៊ីសាអ៊ូ ឌីត បានផ្តល់ការអនុញ្ញាតឲ្យក្រុមសន្តិសុខទួរគីចូលទៅក្នុងស្ថានកុងស៊ុលរបស់ពួកគេ ស្ថិតនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល ក្រោយការចាប់អារម្មណ៍របស់សារព័ត៌មានតែ ប៉ុណ្ណោះ។
លោកបានស្នើសុំផងដែរ ឲ្យក្រុមអាជ្ញាធរអារ៉ាប៊ីសាអ៊ូឌីត ប្រគល់ជូនទួរគីនូវជនសង្ស័យទាំង១៨នាក់ដែល ត្រូវបានចាប់ ខ្លួននៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលជាផ្នែកមួយនៃការស៊ើបអង្កេតរបស់រាជាណាចក្រមួយនេះ ដើម្បីយកមកកាត់ ទោសនៅទីក្រុងអ៊ីស្តង់ប៊ុល។
បញ្ជីឈ្មោះជនសង្ស័យទាំងអស់នោះ រួមទាំងបុរសអារ៉ាប៊ីសាអ៊ូឌីត១៥នាក់ ត្រូវបានផ្តល់អត្តសញ្ញាណដោយក្រុមអាជ្ញាធរទួរគីផងដែរ៕ ម៉ែវ សាធី
អ្នកកាសែត កាលនៅរស់