ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យបានឆាបឆេះតូបលក់ឥវ៉ាន់មួយកន្លែង បណ្ដាលឲ្យស្រ្ដីម្នាក់រងរបួសធ្ងន់ និងខូចខាតទ្រព្យសម្បត្តិមួយចំនួនធំ

ចែករំលែក៖

ខេត្តកំពង់ធំ៖ មានករណីអគ្គិភ័យឆេះតូបលក់ឥវ៉ាន់១ខ្នង បណ្តាលឲ្យស្រ្ដីម្នាក់រងរបួសធ្ងន់ កាលពីវេលាម៉ោង១៣ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ នៅចំណុចភូមិក្រសាំង(ក) ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានបញ្ជាក់ប្រាប់ថា ម្ចាស់តូបឈ្មោះ កន កឿន ភេទប្រុស អាយុ៤៧ឆ្នាំ ប្រពន្ធឈ្មោះ សឹង វ៉ន អាយុ៥២ឆ្នាំ (រងរបួសធ្ងន់) យកទៅសង្រ្គោះនៅមន្ទីរពេទ្យ។

តូបទំហំ៤ម៉ែត្រគុណ៥ម៉ែត្រ ដំបូលប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ខូចខាត: ប្រាក់ដុល្លារចំនួន២០០០ដុល្លារ , ប្រាក់រៀលចំនួន១,៥០០,០០០រៀល , អង្ករចំនួន៥០គីឡូក្រាម, ប្រេងម៉ាស៊ូតចំនួន១កាន , ប្រេងសាំងចំនួន២កាន , ធុងទឹកកកធំចំនួន២ , ទូរទស្សន៍ចំនួន១គ្រឿង , អាគុយចំនួន១ , ទូរស័ព្ទចំនួន២គ្រឿង គ្រែដេកចំនួន , ទឹកក្រូចដបធំចំនួន១០យួរ , ទឹកក្រូចដបតូចចំនួន១០យួរ , ទឹកសុទ្ធ១០យួរ , ទឹកភេសជ្ជៈចំនួន១០កេះ , ស្រាបៀអង្គរចំនួន៤កេះ , ធុងហ្គាស់ចំនួន១ , សម្ភារៈលក់ដូរទាំងស្រុង។

មូលហេតុ: ម្ចាស់តូបបូមសាំងលក់ខ្វះការប្រុងប្រយ័ត្នកំពប់ទៅលើដីមានក្មេងយកដែកកេះមកដុត លេងបណ្តាលឲ្យឆាបឆេះ ។

ករណីខាងលើត្រូវបានកម្លាំងសមត្ថកិច្ច និងប្រជាការពារចំនួន៣០នាក់ជួយពន្លត់ រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយបានចេញអន្តរាគមន៍ដោយប្រើប្រាស់ទឹកចំនួន១រថយន្ត ស្មើ និង៤ម៉ែត្រគូបរលត់ទាំងស្រុង មិនបង្ករឲ្យឆេះរាលដាលដល់អ្នកជិតខាងឡើយ ៕ ប៊ុនរិទ្ធី


ចែករំលែក៖