ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងត្បូងស្នើបង្កើតគណៈកម្មការយោធារួមជាមួយកូរ៉េខាងជើង

ចែករំលែក៖

មន្ត្រីកូរ៉េខាងត្បូងកាលពីថ្ងៃទី២៤ ខែតុលា បានបញ្ជាក់ថា ក្រសួងការពារជាតិ ប្រទេសនេះ នឹងស្នើដល់ភាគីកូរ៉េខាងជើង ថា មន្ត្រីជាន់ខ្ពស់ថ្នាក់រដ្ឋលេខាធិការដឹកនាំបង្កើតគណៈកម្មការយោធារួម ដើម្បីកាត់ បន្ថយភាពតានតឹង និងការប្រឈមមុខ ដោយយោធា។

សារព័ត៌មានយុនហាប់របស់កូរ៉េខាង ត្បូងបានផ្សាយថា មន្ត្រីយោធាកូរ៉េខាង ត្បូងនឹងលើកឡើងនូវបញ្ហាលម្អិតស្តីពីការបង្កើតគណៈកម្មយោធារួម នៅក្នុងជំនួប ពិភាក្សាថ្នាក់មន្ត្រីយោធាជាន់ខ្ពស់ នៅតំបន់ Puanmunjom នាថ្ងៃទី២៦ ខែតុលាខាង មុខនេះ។

គណៈកម្មការខាងលើនឹងត្រួតពិនិត្យទៅលើការអនុវត្តកាត់បន្ថយភាពតានតឹង ដែលបានព្រមព្រៀងគ្នាកាលពីថ្ងៃទី១៩ ខែកញ្ញា។ រដ្ឋាភិបាលទីក្រុងសេអ៊ូលសង្ឃឹម ថា នឹងទទួលបានជោគជ័យទៅលើបញ្ហាទាំងនោះ។

កាលពីថ្ងៃទី១៥ ខែតុលាកន្លងមក នៅក្នុងជំនួបពិភាក្សាជាន់ខ្ពស់នៅតំបន់ Panmunjom ដើម្បីអនុវត្តទៅតាមសេចក្តីប្រកាស រួមកាលពីខែកញ្ញា ភាគីទាំងពីរបានព្រមព្រៀងរៀបចំជំនួបជាន់ខ្ពស់ ក្នុងរយៈពេល ឆាប់បំផុត ដើម្បីពិភាក្សាបញ្ចប់ការប្រឈម មុខដាក់គ្នា ការចងគំនុំគ្នា។

កូរ៉េទាំងពីរបានសម្រេចបង្កើតគណៈ កម្មការយោធារួមតាំងពីឆ្នាំ១៩៩២ ប៉ុន្តែ គម្រោងនោះត្រូវបានផ្អាក ដោយសារតែ ទំនាក់ទំនងប្រឈមនឹងព្យុះភ្លៀង ប្រឈមមុខតានតឹងដោយយោធាតាមព្រំដែន៕ ម៉ែវ សាធី


ចែករំលែក៖