ព័ត៌មានទាន់ហេតុការណ៍៖

​ក្រោយរដ្ឋប្រហារមិនបានសម្រេច ពលរដ្ឋជាង១៣០ពាន់នាក់រង់ចាំទទួលបានយុត្តិធម៌

ចែករំលែក៖

ចាប់តាំងពីការធ្វើមិនបានសម្រេច រដ្ឋាភិបាលទួរគីបានធ្វើការបោសសម្អាតក្រុមប្រឆាំង ដោយចាប់ខ្លួន មនុស្សជាច្រើនទាំង ស៊ីវិលនិងយោធា ។ នៅពេលនេះដែរ អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បាននិយាយនៅក្នុងរបាយការណ៍មួយបញ្ជាក់ថា រយៈពេល ជាងពីរឆ្នាំមកនេះ បន្ទាប់ពីការប៉ុនប៉ងធ្វើ រដ្ឋប្រហារមិនបានសម្រេចនៅប្រទេស ទួរគី អ្នកបំរើការសាធារណៈតួកគីជាង ១៣០,០០០ នាក់ នៅតែកំពុងរង់ចាំយុត្តិ ធម៌ ហើយអាចនឹងប្រឈមនឹងអនាគត ដែលមិនច្បាស់លាស់។

នៅក្នុងរបាយការណ៍របស់ខ្លួនមាន ចំណងជើងថា «ការបោសសម្អាតដែល គ្មានការវិលត្រឡប់? គ្មានមធ្យោបាយដោះស្រាយចំពោះអ្នកបម្រើការលើវិស័យសាធារណៈ ដែលត្រូវបានបណ្តេញចេញដោយរដ្ឋាភិបាលបច្ចុប្បន្នឡើយ» អង្គការអន្តរជាតិមួយនេះបានឱ្យដឹងទៀតថា វេជ្ជ បណ្ឌិត ប៉ូលិស គ្រូបង្រៀន និងមន្រ្តីរាជ ការស៊ីវិលរាប់ពាន់នាក់ ដែលត្រូវបាន បណ្តេញចេញពីការងាររបស់ពួកគេ ដោយសារតែការចោទប្រកាន់ថាមានជាប់ពាក់ ព័ន្ធទៅនឹងក្រុមភេរវកម្ម មិនទាន់ត្រូវបានគេយកសំណុំរឿងរបស់ពួកគេមកដោះ ស្រាយ ឬទូទាត់សំណងនោះទេ។

ចំណែកឯគណៈកម្មការទទួលបន្ទុកពិនិត្យឡើងវិញ នូវការសម្រេចចិត្តបណ្តេញ ចេញនេះ គឺមិនបានបំពេញតួនាទីស្រប តាមស្ដង់ដារ ឬបទដ្ឋានអន្តរជាតិឡើយ ដោយដំណើរការទាំងមូលគឺធ្វើឱ្យមាន ភាពអាម៉ាស់ចំពោះប្រព័ន្ធយុត្តិធម៌ក្នុង ប្រទេសទួរគី។

គួរបញ្ជាក់ថា នីតិវិធីបណ្តេញបុគ្គលិក រដ្ឋចេញពីការងាររបៀបនេះ និងកង្វះខាតនៃនីតិវិធីបណ្តឹងឧទ្ធរណ៍ក៏បានគំរាមកំហែងដល់សិទ្ធិទទួលបានការជំនុំជម្រះដោយ យុត្តិធម៌ នៅក្នុងនីតិវិធីរដ្ឋប្បវេណីដែលត្រូវបានចែងក្នុងមាត្រា ៦ (១) នៃអនុសញ្ញា អឺរ៉ុបស្តីពី សិទ្ធិមនុស្ស និងក្នុងមាត្រា១៤ និង ១៥ នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR) ផងដែរ៕ ម៉ែវ សាធី


ចែករំលែក៖