ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យផ្ញើកញ្ចប់គ្រាប់រំសេវផ្ទុះទៅកាន់អតីតប្រធានាធិបតីនិងមន្ត្រីគណបក្សប្រជាធិបតេយ្យត្រូវបានចាប់ខ្លួន

ចែករំលែក៖

សារព័ត៌មាន Fox News បានផ្សាយថា ជនសង្ស័យផ្ញើកញ្ចប់គ្រាប់រំសេវផ្ទុះ ទៅកាន់អ្នកនយោបាយ និងអតីតប្រធា នាធិបតី មកពីគណបក្សប្រជាធិបតេយ្យ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៦ ខែ តុលា ។

ជនសង្ស័យ មានឈ្មោះ Cesar Sayoc អាយុ៥៦ឆ្នាំ រស់នៅតំបន់ Aventura រដ្ឋ Florida ។ ប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យខាងលើ ធ្លាប់ចូលរួមក្នុងព្រឹត្តិការឃោសនាគាំទ្រ ប្រធានាធិបតីដូណាល់ ត្រាំ កាលពីឆ្នាំ ២០១៦។

តាមរបាយការណ៍ ជនសង្ស័យខាងលើគឺជាមនុស្សរបស់គណបក្ស សាធារណរដ្ឋ នៅក្នុងស្រុក Miami Dade និងជាមនុស្ស សកម្ម ។ ជនសង្ស័យខាងលើ ធ្លាប់ចាប់ខ្លួន ពីបទលួចប្លន់ និងធ្លាប់គំរាមវាយប្រហារគ្រាប់បែកកាលពីឆ្នាំ២០០២។

មានប្រសាសន៍នៅសេតវិមាន ប្រធានា ធិបតីដូណាល់ ត្រាំ បានថ្កោលទោស យ៉ាងខ្លាំង ដល់សកម្មភាពភេរវកម្ម ។ ជាមួយគ្នានេះ ប្រធានាធិបតី ដូណាល់ ត្រាំ បានចោទប្រព័ន្ធផ្សព្វផ្សាយអាមេរិកថាកំពុងប្រើប្រាស់ ករណីកញ្ចប់គ្រាប់បែកច្នៃជាលេសនយោបាយ ប្រឆាំងនឹងរូបលោក។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចោទប្រកាន់បណ្ដាប្រព័ន្ធផ្សព្វផ្សាយអាមេរិកថាកំពុងប្រើប្រាស់ករណីកញ្ចប់គ្រាប់បែកច្នៃ ដែលត្រូវបានគេបញ្ជូនទៅឱ្យក្រុមអ្នកនយោបាយរិះគន់រូបលោក ជា លេសនយោបាយមួយប្រឆាំងនឹងរូប លោក មុនការបោះឆ្នោតសភាពាក់កណ្ដាល អាណត្តិចូលមកដល់នៅថ្ងៃទី៦ ខែវិច្ឆិកា ខាងមុខនេះ។

ការលើកឡើងបែបនេះរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងនៅក្នុងយុទ្ធនាការឃោសនាមួយក្នុងទីក្រុង Charlotte រដ្ឋ North Carolina នៅថ្ងៃសុក្រសប្ដាហ៍នេះ និងតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីអ្នកគំាទ្ររបស់លោកម្នាក់ឈ្មោះ Cesar Sayocត្រូវ បានចាប់ខ្លួនក្នុងរដ្ឋ Florida ពាក់ព័ន្ធនឹង កញ្ចប់គ្រាប់បែកច្នៃ។ ថ្លែងនាឱកាសនោះ លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា យើង បាន ឃើញហើយកិច្ចខិតខំប្រឹងប្រែងរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងរយៈពេលប៉ុន្មានម៉ោងថ្មីៗនេះ ដើម្បីប្រើប្រាស់ករណីកញ្ចប់គ្រាប់បែកច្នៃ និងសកម្មភាពរបស់បុគ្គលម្នាក់ ជាលេសនយោបាយប្រឆាំងនឹងរូបខ្ញុំ និង គណបក្សសាធារណរដ្ឋ…ក៏ប៉ុន្តែខ្ញុំនឹងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីទប់ស្កាត់អំពើហិង្សាផ្នែក នយោបាយ»។

គួរបញ្ជាក់ថា ក្រុមភ្នាក់ងារសុើបអង្កេត FBI កាលពីថ្ងៃសុក្រ បានចាប់និងឃុំខ្លួន បុរសម្នាកម្នាក់ឈ្មោះ Cesar Sayocដោយសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងករណីផ្ញើកញ្ចប់គ្រាប់បែកច្នៃ ទៅកាន់អ្នកនយោបាយល្បីៗនៃបក្សប្រជាធិបតេយ្យក៏ដូចជាបុគ្គលដែលរិះគន់ប្រឆាំងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ កញ្ចប់គ្រាប់បែកច្នៃ (មិនផ្ទុះ) ទាំងនេះមានរហូតដល់ទៅ១៣កញ្ចប់ និងត្រូវបានផ្ញើទៅកាន់អ្នក​នយោបាយ និងបុគ្គលល្បីៗដូចជា៖

១-មហាសេដ្ឋីលោក ចច សូរ៉ូស (George Soros) ១កញ្ចប់

២- អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton) ១កញ្ចប់

៣- អតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា (Barack Obama) ១កញ្ចប់

៤- អតីតអនុប្រធានាធិបតីអាមេរិកលោក ចូ បៃដិន (Joe Biden) ២កញ្ចប់

៥- អតីតនាយក CIA លោក ចន ប្រេន ណិន (John Brennan) ១កញ្ចប់

៦- អតីតអគ្គរដ្ឋអាជ្ញាលោក អេរិច ហូល ឌ័រ (Eric Holder) ១កញ្ចប់

៧- សមាជិកសភាបក្សប្រជាធិបតេយ្យមកពីរដ្ឋកាលីហ្វ័រញ៉ា លោកស្រី ម៉ាស៊ីន វ៉តធើស៍ (Maxine Waters) ២កញ្ចប់

៨- តារាសម្ដែង Robert De Niro ១កញ្ចប់

៩- ព្រឹទ្ធិសមាជិកបក្សប្រជាធិបតេយ្យ លោក ខូរី ប៊ុកឃើរ (Cory Booker) ១កញ្ចប់

១០- អតីតនាយកស្ថាប័នសុើបការណ៍សម្ងាត់ជាតិ (DNI) លោក ជែម ឃ្លែបពើរ (James Clapper) ១កញ្ចប់

១១- សមាជិកព្រឹទ្ធសភាបក្សប្រជាធិបតេយ្យ លោកស្រីកាម៉ាឡា ហារីស (Kamala Harris) ១កញ្ចប់៕ ម៉ែវ សាធី


ចែករំលែក៖