ព័ត៌មានទាន់ហេតុការណ៍៖

កងវិស្វកម្មលេខ៥៩៤ចំនួន២១៦នាក់ត្រូវបញ្ជូនទៅចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២ ខែវិចិ្ឆកា ឆ្នាំ២០១៨ នាមូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង រាជធានីភ្នំពេញ មានរៀបចំពិធីបញ្ជូនកងទ័ពមួកខៀវ កម្ពុជាចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការ សហប្រជាជាតិ (អ.ស.ប) ទៅកាន់សាធារណរដ្ឋអាហ្វ្រិកកណ្តាល គឺកងវិស្វកម្មលេខ ៥៩៤ ចំនួន ២១៦នាក់នារី១០នាក់ ។

ពិធីនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាព លោកនាយឧត្តម សេនីយ៍ ប៉ុល សារឿន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកការងារបញ្ជូនកងកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាព និងលោកស្រី ប៉ូលីន តាមេសីល PAULINE TAMESIS អ្នកសម្របសម្រួល អ. ស.ប ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។

លោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី ប្រមុខកងទ័ពមួកខៀវកម្ពុជាបានឲ្យដឹងថា: កងវិស្វកម្មមួកខៀវលេខ៥៩៤ ចំនួន ២១៦នាក់ ក្នុងនោះមាននារី១០នាក់ ត្រូវចេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ បន្ទាប់ពីបញ្ជូនកងក ម្លាំងវិស្វកម្មលេខ៥៩៤ ចេញទៅ កម្ពុជាយើងត្រៀមទទួលដំ ណើរនិវត្តន៍របស់កងវិស្វកម្មមួកខៀវលេខ៩៥៤ចំនួន ២១៦ នាក់ ពីសាធាណរដ្ឋអាហ្វ្រិកកណ្តាល និងកងរាជអាវុធហត្ថលេខ៦១៨ចំនួន ៧៣នាក់ពីសាធារណរដ្ឋស៊ូដង់ខាងត្បូង ។ ពិធីទទួលនេះ ស្ថិតក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

គួររំឭកផងដែរថា: រាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ បានកោតសើរ និងវាយតម្លៃខ្ពស់ រាល់ស្នាដៃ របស់វីរយុទ្ធជន យុទ្ធនារី កងទ័ពមួកខៀវកម្ពុជា ដែលបំពេញបេសកកម្ម សន្តិភាព ក្រោមឆ័ត្រ អ.ស.ប ក្នុងបុព្វហេតុមនុស្សធម៌ និងសន្តិភាពជូនប្រជាជាតិ លើពិភពលោក នាំមកនូវកិត្តិយស ដ៏ថ្លៃថ្លា ឧត្តុង្គ ឧត្តម មិនអាចកាត់បាននេះ ៕ សុខដុម


ចែករំលែក៖