ព័ត៌មានទាន់ហេតុការណ៍៖

មានជនភៀសខ្លួនប្រមាណ២ម៉ឺននាក់ មានអាវុធ ព្យាយាមចូលអឺរ៉ុប

ចែករំលែក៖

ក្រសួងការបរទេសប្រទេសអូទ្រិស បានប្រកាសឲ្យដឹងថា មានជនភៀសខ្លួនជាង២ម៉ឺននាក់ មកពីតំបន់ជម្ឈិមបូព៌ា និង តំបន់អាហ្វ្រិកខាងជើង មានអាវុធ នៅក្នុងដៃគឺកាំបិត កំពុងរង់ចាំឱកាសចូលទៅកាន់ព្រំដេនប្រទេស បូស្នៀ និងក្រូអាត ហើយចូលមកកាន់ប្រទេស សហគមន៍អឺរ៉ុប ។

សារព័ត៌មាន Kronen Zeitung បានផ្សាយថាមានជនភៀសខ្លួន ប្រដាប់ដោយអាវុធរហូត៩៥នាក់ក្នុងចំណោមនោះ ជាយុវជន មកពីប្រទេស ប៉ាគីស្ថាន អ៊ីរ៉ង់ អាលហ្សឺរី និងម៉ូរ៉ូកូ ។ ក្រុមជនភៀសខ្លួនទាំងនោះ បាន ព្យាយាម ចូលទៅកាន់អឺរ៉ុបក្នុងនោះមាន អាល្លឺម៉ង់ អង់គ្លេស និងន័រវេយ ហើយបច្ចុប្បន្ន កំពុងជាប់គាំងនៅតាមព្រំដែនភាគខាងជើង ប្រទេស បូស្នៀ ដោយសារតែប៉ូលិស ប្រឆាំងអំពើហិង្សាប្រទេសក្រូអាត រារាំង ច្រកផ្លូវចូលទៅកាន់អឺរ៉ុប ។

ច្រកផ្លូវ ចូលទៅកាន់ ភាគខាងលិចតំបន់ Balkan របស់ជនភៀសខ្លួន មុនពេលចូលដល់អឺរ៉ុប ត្រូវបាន បិទនៅឆ្នាំ២០១៦ ។ ចាប់តាំងពីពេលនោះមក ជនភៀសខ្លួន បានប្រើប្រាក់ច្រកផ្លូវ ផ្សេងទៀត ដើម្បីទៅកាន់អឺរ៉ុប ។

កាលពីខែមេសា គណៈកម្មការសន្តិសុខជាតិ បូស្នៀ និង Herzegovina បានប្រកាសថា នឹងមានក្រុមជនភៀសខ្លួន ជាទ្រង់ទ្រាយធំ រហូតដល់ជាង៥ម៉ឺននាក់ ព្យាយាមឆ្លងកាត់ប្រទេស ទាំងនោះចូលទៅកាន់អឺរ៉ុប ។

បញ្ហាជនភៀសខ្លួនចូលទៅកាន់អឺរ៉ុប និងអាមេរិក កាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ បើទោះបីមានការ យាមល្បាត់តឹងតែងក្តី ។ នៅអាមេរិកវិញ កន្លងមកថ្មី លោកត្រាំ បានបង្កើនទាហាន ជាង៧០០០នាក់ ការពារតំបន់ព្រំដែន ទប់ស្កាត់ជនភៀសខ្លួន ហូរចូលអាមេរិក ។ លោកត្រាំ បានប្រកាសថា ក្រុមជនភៀសខ្លួន មានជនខិលខូច ជនល្មើស និងក្រុមភេរវកម្ម បន្លំខ្លួន ដើម្បីចូលទៅអាមេរិក បំផ្លាញសន្តិសុខជាតិ ៕ ម៉ែវ សាធី


ចែករំលែក៖