ព័ត៌មានទាន់ហេតុការណ៍៖

សាកសពអ្នកសារព័ត៌មានKhashoggiត្រូវបំបែកដាក់៥កញ្ចប់មុនពេល បំផ្លាញដោយ អាស៊ីដ

ចែករំលែក៖

សាកសពអ្នកសារព័ត៌មាន Jamal Khashoggiត្រូវបានកាត់ជាច្រើន បំណែក រួចដាក់ចូលក្នុង ថង់ចំនួន៥ ហើយបំផ្លាញដោយទឹកអាស៊ីដ ក្រោយការសម្លាប់ នៅក្នុងស្ថានទូត សាឌីអារ៉ាប៊ី ក្នុងប្រទេសទួរគី ។

សារព័ត៌មាន Sabah បានដកស្រង់សម្តីមន្ត្រីទួរគីដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា កញ្ចប់វ៉ាល្លីសរួចបញ្ជូនទៅកាន់ ផ្ទះអគ្គរាជទូតសាឌីអារ៉ាប៊ី នៅជិតស្ថានទូត ។ សារព័ត៌មានខាងលើបានផ្សាយថា មន្ត្រី ៣រូប ក្នុងចំណោម១៥រូប គឺជា មេក្លោងនៅក្នុងការសម្លាប់អ្នកសារព័ត៌មានខាងលើ រួមមាន លោក Maher Mutreb, Salah Tubeigy និងThaar Al Harbi រងការចោទប្រកាន់ជាប់ពាក់ព័ន្ធការសម្លាប់អ្នកសារព័ត៌មាន ហើយបញ្ជូនចេញពីកន្លែងកើតហេតុ ។

លោក Maher Mutreb ជាជំនួយការផ្ទាល់របស់ព្រះរាជ្យទាយាទ Mohammed Bin Salman ចណែក លោក Tubeigy ជាប្រធានគណៈកម្មការ សុខាភិបាល អារ៉ាប៊ីសាអូឌិត និងជាមន្ត្រីក្នុងជួរកងទ័ព ។ ដោយឡែក លោក Al Harbiជាមន្ត្រីយោធាការពាររាជ្យវង្សបានយ៉ាងល្អបំផុត ដោយសារតែ ភាពស្មោះត្រង់ ។

តាមសារព័ត៌មាន Sabah បានផ្សាព្វផ្សាយនៅអត្ថបទខាងលើ ក្រោយពេលប្រធានាធិបតីទួរគី លោក RecepTayyip Erdogan បានបញ្ជាក់ថា ការសម្លាប់អ្នកសារព័ត៌មាន ខាងលើ គឺមានការបញ្ជាពីមន្ត្រីជាន់ខ្ពស់នៅសាឌីអារ៉ាប៊ី ។

សារព័ត៌មាន CCTV បានផ្សព្វផ្សាយនូវរូបភាព ដែលមន្ត្រីទាំង៣រូបខាងលើ បើករថយន្តចេញពីស្ថានទូត ទៅកាន់ ភូមិគ្រឹះរបស់ខ្លួន ដែលមានចម្ងាយពីស្ថានទូត ប្រមាណ ២០០ម៉ែត្រ ។ សារព័ត៌មានទួរគី បានផ្សាយថា ការបំផ្លាញសាកសព អាចនឹងធ្វើឡើងនៅក្នុងផ្ទះផ្ទាល់ខ្លួនរបស់មន្ត្រីស្ថានទូត ដើម្បីបំផ្លាញសាកសពដោយអាស៊ីដ ។

កន្លងមក ព្រះរាជអាជ្ញាអារ៉ាប៊ីសាអូឌីត បានទទួលស្គាល់ថា លោក ហ្សាម៉ាល់ ខាស្ហូហ្ស៊ី ពិតជាត្រូវបានគេសម្លាប់ ហើយជាអំពើឃាតកម្ម ដែលមានការរៀបចំគំរោងគិតទុកជាមុន ។ ដោយឡែកក្រុមស៊ើបអង្កេត របស់ទួរគី បានលើកឡើងថា នៅមានសំណួរជាច្រើនដែលភាគីអារ៉ាប៊ីសាអូឌីត ត្រូវតែឆ្លើយ ដើម្បីបំភ្លឺការពិត ជុំវិញអំពើឃាតកម្មនេះ ។ ឃាតកម្មលើរូបលោក ហ្សាម៉ាល់ ខាស្ហូហ្ស៊ី គឺជាឃាតកម្មគិតទុកជាមុន ។ នេះជាការប្រកាសរបស់ព្រះរាជអាជ្ញាអារ៉ាប៊ីសាអូឌីត ដែលទទួលបន្ទុកសំណុំរឿងនេះ នៅក្នុងក្រុមការងារស៊ើបអង្កេតរួមគ្នា ទួរគី អារ៉ាប៊ីសាអូឌីត ៕ ម៉ែវ សាធី

 


ចែករំលែក៖