ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងចំណោម១២២ប្រទេស កម្ពុជាទទួលចំណាត់ថ្នាក់លេខ២៩ ដែលបរិច្ចាគកម្លាំងលេ ២ក្នុងបណ្តាសហគមន៍អាស៊ានបញ្ជូនយោធិននារីទៅកាន់តំបន់បេសកកម្ម

ចែករំលែក៖

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងសម្តេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តែ ងការកោតសរសើរ វាយតម្លៃខ្ពស់ចំពោះសមិទ្ធផល ជាច្រើនដែលកងយោធពលខេមរភូមិ ន្ទ (ខ.ភ.ម) សម្រេចបានជោគជ័័យ លើវិស័យរក្សាសន្តិ ភាព ជាមួយអង្គការសហប្រជាជាតិ និងតែងតែទទួលការគាំទ្រ ព្រមទាំងវាយតម្លៃខ្ពស់ ពីសំណាក់សាធារណជន ជាតិ និងអន្តរជាតិ ។

ការអះអាងរបស់សម្តេចពិជ័យសេនាទៀ បាញ់ បែបនេះធ្វើឡើងនៅព្រឹកថ្ងៃចន្ទ ១២ រោច ខែ អស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២០៥៦២ ត្រូវនឹងថ្ងៃទី ៥ ខែ វិច្ឆិកា ឆ្នាំ២០១៨ ក្នុងឱកាសដែលសម្តេចនិង លោកហ៊ូប៊ឹត​ ស្តាបឺហ៊ហ្វី តំណាងអ្នកសម្របសម្រួ លអង្គការសហប្រជាជាតិប្រចាំកម្ពុជា អញ្ជើញជាអធិបតីភាព ក្នុងពិធីទទួលកងវិស្វកម្មលេខ ៥៩៤ចំនួន ២១៦នាក់ចូលរួមបេសកកម្មរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅសាធា រណរដ្ឋអាហ្វ្រិកកណ្តាល ដែលនិវត្តន៍មកកាន់មាតុភូមិវិញនាមូល ដ្ឋានទ័ពអាកាសពោធិ៍ចិនតុង ។

លោកហ៊ូប៊ឹត​ ស្តាបឺហ៊ហ្វី តំណាងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជាបញ្ជាក់ថា: បេសកកម្មរបស់អង្គការ ស ហប្រជាជាតិ តាមលទ្ធភាពដែលខ្លួនមានជួយសង្រ្គោះអាយុជី វិតជំរុញ សន្តិភាព ស្ថាបនាសហគមន៍ឡើងវិញ និងជំនួសការ ភ័យខ្លាចដោយក្តីសង្ឃឹមនៅពាសពេញពិភពលោកជាកន្លែងដែ លសន្តិភាពមានការធ្លាក់ចុះ ។ យើងសូមគោរពដល់កងរក្សាស ន្តិភាពទាំង២១៦ នាក់ នៃកម្លាំងវិស្វកម្មលេខ ៩៥៤ ចំពោះភាពអង់អាចក្លាហាន គោរព វិន័យ និងបរិច្ចាគ ផ្នែកពហុជំនាញវិស្វ កម្មនិងគាំទ្រផ្នែកកំទេច យុទ្ធភ័ណ្ឌ មិនទាន់ផ្ទះជាដើម ដល់យុ ទ្ធមិត្តនៅទីនោះ ។

លោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី ប្រមុខកងទ័ពមួកខៀវ បានឱយដឹងថា: រយះពេល ១២ ឆ្នាំនេះកងទ័ពមួកខៀវ កម្ពុជាទទួលបានស្នាដៃយ៉ាងធំធេង លើការដោះ កម្ទេច គ្រាប់់មីនមិនទាន់ផ្ទុះ ការស្ថាបនា សំណង់ផ្តេក បពា្ឈរ ជីកអណ្តូងទឹកស្អាត ។ កងទ័ពមួកខៀវកម្ពុជាទទួលចំណាត់ថ្នាក់ល្អជាងគេ ក្នុងបេសកកម្មមានហានិភ័យខ្ពស់ ដែលប្រទេសមួយចំនួនមិនអាចឆ្លើយតបទៅនិងការស្នីសុំរបស់អង្គការ សហប្រជាជាតិ ។ ក្នុងចំណោម ១២២ ប្រទេសកម្ពុជាទទួលចំណាត់ថ្នាក់លេខ ២៩ ដែលបរិច្ចាគកម្លាំងលេខ ២ ក្នុងបណ្តាសហគមន៍អាស៊ាន ដែលបញ្ជូនយោធិននារីទៅ កាន់តំបន់បេសកកម្ម ៕ សុខដុម


ចែករំលែក៖