ព័ត៌មានទាន់ហេតុការណ៍៖

បញ្ហាកុងទ័រល្បឿនជាមូលហេតុបណ្តាលឲ្យយន្តហោះ ឥណ្ឌូនេស៊ីនិងអ្នកដំណើរ ១៨៩នាក់ធ្លាក់ចូលសមុទ្រ

ចែករំលែក៖

សារព័ត៌មានTreitstimesនៅថ្ងៃទី៧ ខែ វិច្ឆិកាបានផ្សាយថា យន្ដហោះរបស់ក្រុម ហ៊ុន Lion Air ធ្លាក់ចូលសមុទ្រជាមួយ មនុស្ស១៨៩នាក់ មានបញ្ហាកុងទ័រល្បឿន ក្នុងការ ហោះហើរ៤លើកចុងក្រោយ។

ក្រុមអ្នកសុើបអង្កេតឥណ្ឌូនេសុី បានឱ្យ ដឹងថាកុងទ័រល្បឿននៃយន្ដហោះ Boeing 737 Max របស់ក្រុមហ៊ុន អាកាសចរណ៍ Lion Air ដែលបានធ្លាក់ចូលសមុទ្រកាលពីសប្ដាហ៍មុន បានរងការខូចខាតតាំងតែពីអំឡុងពេលហោះហើរ៤ លើកចុងក្រោយ មកម៉្លេះ។

គណៈកម្មាធិការជាតិសុវត្ថិភាពដឹក ជញ្ជូនឥណ្ឌូនេសុី ក៏បានបញ្ជាក់ថា ការអះអាងពីបញ្ហាកុងទ័រល្បឿននៃយន្ដហោះ Boeing 737 Max ត្រូវបានធ្វើឡើងដោយសំអាងលើទិន្នន័យទាញយកចេញពីទិន្ន ន័យហោះហើរ (flight data recorder) របស់ យន្ដហោះមួយនេះ។ ក៏ប៉ុន្តែខាង អាជ្ញាធរអាមេរិក និងក្រុមហ៊ុន Boeing មិនបានទទួលស្គាល់ពីការអះអាងនេះឡើយ រីឯក្រុមអ្នកសុើបអង្កេតឥណ្ឌូនេសុីផ្ទាល់ក៏មិនទាន់បានបញ្ចេញរបាយការណ៍ណា មួយពាក់ព័ន្ធបញ្ហាខូចកុងទ័រល្បឿនយន្ដហោះ នេះដែរ។ លើសពីនេះទៅទៀត មកទល់នឹងពេលនេះ ទាំងក្រុមហ៊ុន Boeing និងអាជ្ញាធរឥណ្ឌូនេសុី មិនបាន បញ្ជាក់លម្អិតថា តើមូលហេតុដែលធ្វើ ឱ្យយន្ដហោះ Boeing 737 Max ធ្លាក់គឺ បណ្ដាលមកពីបញ្ហាបច្ចេកទេស ឬកង្វះ ការត្រួតពិនិត្យ ឬក៏យ៉ាងណានោះទេ។

សូមជម្រាបថា យន្ដហោះ Boeing 737 MAX 8 មានជើងហោះហើរលេខ Flight JT-610 របស់ក្រុមហ៊ុន Lion Air ត្រូវបានគេរាយការណ៍ថាបានធ្លាក់នៅក្នុងដែន សមុទ្រនៃកោះ ការ៉ាវ៉ាង (Karawang) ស្ថិតនៅលើខេត្តជ្វា ក្រោយហោះឡើងបាន ១៣នាទីចេញពីទីក្រុងហ្សាការតា ក្នុង ដំណើរផ្លូវឆ្ពោះទៅកាន់ទីក្រុង Pangkal Pinang លើកោះ Bangka នៃប្រជុំកោះ ស៊ូម៉ាត្រា។ យន្ដហោះនេះមានផ្ទុកមនុស្សសរុប១៨៩នាក់ក្នុងនោះមានមនុស្សវ័យ ជំទង់ ១៧៨នាក់, កុមារម្នាក់, ទារក២នាក់, ពីឡុត ២នាក់ និងក្រុមសហសេវិក៦នាក់ ផ្សេងទៀត៕ ម៉ែវ សាធី


ចែករំលែក៖