ភ្នំពេញៈ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានបញ្ចេញរូបថតដ៏កម្រឃើញមួយសន្លឹក ដែលថតក្នុងឆ្នាំ១៩៨២ ។
សម្តេចតេជោហ៊ុន សែន បានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ អរគុណបងប្អូនជនរួមជាតិ ចូលរួមថែរក្សាសន្តិភាព ហើយថា សន្តិភាពធ្វើឲ្យប្រទេសជាតិយើងទាំងមូលកាន់តែរីកចម្រើនរុងរឿង ។
សូមអានខ្លឹមសារទាំងស្រុងដូចភ្ជាប់ជូនខាងក្រោម ៖
«សុខសប្បាយជាទេបងប្អូនជនរួមជាតិ?
សន្តិភាពពិតជាមានតម្លៃខ្លាំងបំផុតដែលមិនអាច កាត់ថ្លៃបានឡើយ។ សន្តិភាពបានធ្វើអោយប្រទេស ជាតិយើងទាំងមូលកាន់តែរីកចម្រើនរុងរឿង។ សន្តិភាពបានធ្វើអោយបងប្អូនជនរួមជាតិរស់នៅជួបជុំក្រុមគ្រួសារសប្បាយរីករាយគ្រប់ទីកន្លែង។
រូបថត១សន្លឹកនេះប្រហែលជាថតក្នុងឆ្នាំ ១៩៨២ ហើយរូបកូនតូចនោះគឺជាកូនស្រីខ្ញុំ ម៉ាណា ដែលមានអាយុប្រហែល២ឆ្នាំ ប៉ុណ្ណោះ។ កម្ពុជាពេលនោះ និងពេលនេះ គឺខុសគ្នាដាច់ស្រឡះ។
អរគុណបងប្អូនជនមរួមជាតិដែលបានចូលរួមថែរក្សាសុខសន្តិភាព។
សូមជូនពរបងប្អូនជនរួមជាតិជួបតែសំណាងល្អ និងបានសប្បាយរីករាយជួបជុំក្រុមគ្រួសារ ព្រមទាំងធ្វើដំណើរជិតឆ្ងាយមានសុខសុវត្ថិភាពតាមផ្លូវគ្រប់ទីកន្លែងនៅក្នុងថ្ងៃចុងសប្តាហ៍នេះ» ៕