ភ្នំពេញ៖ ម្ចាស់បទ លក់ស្រែចូលបា ដ៏ល្បីល្បាញក្នុងទសវត្សរ៍ទី៩០ លោក លោក មិញ សុធីវណ្ណ បានបាត់មុខពីការងារសិល្បៈអស់ជាច្រើនឆ្នាំ ។ ដើម្បីរក្សាកេរ្តិ៍ឈ្មោះបទនេះលោក មិញ សុធីវណ្ណ បានកែសម្រួលបទចម្រៀងរបស់លោកឲ្យមានលក្ខណៈទំនើបទាន់សម័យសមតាមជំនាន់យុវវ័យសម័យថ្មី តាមរយៈការបង្កើនគេហទំព័រថ្មី ដែលអាចរក្សា និងរំលឹកស្នាដៃចាស់ៗឲ្យក្មេងជំនាន់ក្រោយបានស្គាល់ ។
លោក មិញ សុធីវណ្ណ បានបាត់មុខពីបណ្តាញសារព័ត៌មានក្រោយពីលោកបានបញ្ចប់ការងារ ជាប្រធានសមាគមសិល្បករខ្មែរ បន្តតំណែងពីលោកអៀង ស៊ីធុល ។
លោកត្រូវបានបងប្អូនទាំងអស់ទទួលរួចមកហើយថា ជាតារាចម្រៀងដ៏មានបទពិសោធន៍មួយដួង អាចនិពន្ធបទភ្លេងបានដោយខ្លួនឯង និងមានទឹកដមសំឡេងពិរោះរណ្តំមានការចូលចិត្តពីទស្សនិកជនផងដែរ ។
ក្រោយពេលឆក់បានភាពល្បីឈ្មោះលោកធ្លាប់ក្លាយជាគណៈកម្មាការប្រឡងចម្រៀងក្រោមការវាយតម្លៃសមត្ថភាពសំឡេងរលកក្រោយបានជាច្រើននាក់ ដែលជាថ្នាលថ្មីនៃសិល្បៈបន្តវេន ។
ថ្មីៗនេះលោកត្រៀមចេញផេកជាផ្លូវការមួយមានឈ្មោះថា«Suthyvann Studio Recording» ដែលផលិតចម្រៀងខ្លួនឯងផង និងទទួលសេវាបំពេញការងារទាក់ទង និងបទចម្រៀងជូនអ្នកត្រូវការផលិតចម្រៀងផងដែរ ។ Pageមួយនេះតាមការបង្ហើបឲ្យដឹងនឹងមានចេញចម្រៀងថ្មីៗស្នារដៃកូនខ្មែរក្នុងន័យលើកកម្ពស់សិល្បៈចម្រៀងខ្មែរ ។ លើសពីនេះ មានគម្រោងយកតារាចម្រៀងថ្មីចាស់ជាច្រើនដួងចូលជាសមាជិកដើម្បីច្រៀងតាមផែនការចែកជូនអ្នកគាំទ្រ ។ ដូច្នេះប្រិយមិត្តរង់ចាំតាមដានទាំងអស់គ្នា និងជួយឲ្យតម្លៃហើយលើកទឹកចិត្តស្នារដៃកូនខ្មែរជាបន្តទៀត ។
យ៉ាងណាម៉ិញលោកបានខិតខំការពារស្នាដៃ ដែលកសាងបានកន្លងទៅពិសេសបទចម្រៀង ដែលបន្សល់ទុកជាមរតកឲ្យរលកក្រោយបានឈ្វេងយល់ ។ តាមការឲ្យដឹងបទ«លក់ស្រែចូលបា»គោលបំណង ដែលកោកបង្កើpagនេះឡើងគឺទី១- ចង់បង្ហាញនូវការសាងស្នារដៃលោកបានប្រឡូកវិស័យតន្រ្តីនឹងចម្រៀងតាំងពីទស្សវត្តន៍៨០ ដែលទទួលបានការគាំទ្រកន្លងមករហូតដល់បច្ចុប្បន្ននេះ និងដល់មហាជនទូទៅក៏ដូចជាប្អូនៗយុវ័យជំនាន់ក្រោយឲ្យបានស្គាល់ផងដែរ ។ ទី២- ស្របពេលនឹងការវិវត្តន៍តន្រ្តីបច្ចុប្បន្នកំពុងរីកចម្រើនការតែនិពន្ធបទថ្មីoriginal song ផងនោះខ្ញុំក៏ដូចជារួមចណែកធ្វើឲ្យផុសផុលឡើងថែមទៀត ។ ទី៣- លោកក៏មានវ័យចំណាស់ហើយដែរគឺចង់បន្សល់នូវស្នារដៃឲ្យបានច្រើនថែមទៀតសម្រាប់កំដរអារម្មណ៍មហាជនទូទៅនៅក្នុងជីវិតចុងក្រោយរបស់លោក៕ វឌ្ឍនា