ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិក អនុម័តដាក់ទណ្ឌកម្មថ្មីទៅលើរុស្ស៊ី

ចែករំលែក៖

អាមេរិកបានអនុម័តច្បាប់ដាក់ទណ្ឌកម្ម ថ្មីទៅលើ បុគ្គលរុស្ស៊ីដែលសង្ស័យថាបាន ជ្រៀតជ្រេកចូលកិច្ចការបោះឆ្នោតនៅអាមេរិកកាលពីឆ្នាំ២០១៦។
ក្រសួងហិរញ្ញវត្ថុ អាមេរិក បានប្រកាសឲ្យដឹងថា នឹងលុបទណ្ឌកម្មទៅលើក្រុមហ៊ុន អាលុយមីញ៉ូម របស់រុស្ស៊ី មានឈ្មោះថា Rusal រួមជាមួយក្រុមហ៊ុនពីរផ្សេងទៀត ដែលជាប់ពាក់ព័ន្ថ។

ច្បាប់ដាក់ទណ្ឌកម្មថ្មី គឺសម្តៅទៅលើ បុគ្គល១៥រូបនៅក្នុងជួរកងទ័ពរុស្ស៊ី រួមជាមួយអង្គការ៤ផ្សេងគ្នា ត្រូវបានអាមេរិក ចោទប្រកាន់ពាក់ព័ន្ថនិងការបោះឆ្នោតនាឆ្នាំ២០១៦។ កន្លងមក អាមេរិកក៏បានដាក់ទណ្ឌកម្ម បុគ្គលដែលជាមន្ត្រីជាន់ខ្ពស់ រុស្ស៊ី ៦រូប ចូលក្នុងបញ្ជីខ្មៅ។ ក្រសួងការបរទេសអាមេរិកបានប្រកាសថា«ការដាក់ទណ្ឌកម្មទាំងនោះ ជាការឆ្លើយតបទៅនឹង សកម្មភាពមើលស្រាលដល់ច្បប់អន្តរជាតិ »។

កាលពីខែកញ្ញាកន្លងមក ប្រធានាធិបតីអាមេរិក លោកដូណាលត្រាំ បានប្រកាស ច្បាប់ ដាក់ទណ្ឌកម្មទៅលើ បុគ្គលឬ អង្គភាព ណាមួយដែលបានព្យាយាមជ្រៀតជ្រេកចូលកិច្ចការផ្ទៃក្នុងរបស់អាមេរិក ។

នៅក្នុង បញ្ជីឈ្មោះដែលបានដាក់ទណ្ឌកម្មថ្មីរបស់អាមេរិក មាន លោក Alexander Petrov និង Ruslan Boshirov ដែលជាមន្ត្រីចារកម្មរុស្ស៊ីត្រូវ ស្ថិតនៅក្នុងការសង្ស័យរបស់អង់គ្លេស ថាជាអ្នកនៅពីក្រោយការបំពុល លោក Skripal និងជាកូនស្រី Salisbury កាលពីខែមីនា កន្លងមក ៕


ចែករំលែក៖