ក្នុងរយៈពេលជាង២ ឆ្នាំកន្លងមក ក្រោមការដឹកនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ មន្ត្រីជាន់ខ្ពស់អាមេរិក ដែលមានបទពិសោធន៍នៅក្នុងឆាកនយោបាយអាមេរិក បានលាលែងពីតំណែងជាបន្តបន្ទាប់ ក្នុងនោះ មានមន្ត្រីជាន់ខ្ពស់បំផុត គឺរដ្ឋមន្ត្រី ការពារជាតិ រដ្ឋមន្ត្រីក្រសួងការបរទេស ឯកអគ្គរដ្ឋទូតប្រចាំនៅអង្គការសហប្រជាជាតិ … បានសម្រេចលាលែងពីតំណែង ដោយសារតែ មិនចុះសម្រុងនឹងគោលនយោបាយដឹកនាំរបស់លោកដូណាល់ ត្រាំ ។
ខាងក្រោមនេះ ជាបញ្ជីមន្ត្រីជាន់ខ្ពស់អាមេរិក បានលាលែងពីតំណែងនៅក្នុង ឆ្នាំ២០១៨៖
១-ថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០១៨ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក James Mattis បានប្រកាសលាលែងចេញពីតំណែង ។
២-ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Ryan Zinke បានប្រកាសលាលែងពីតំណែង។
៣-ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨ ប្រធានការិយាល័យសេតវិមាន John Kelly ប្រកាស់លាលែងពីតំណែង។
៤-ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ទីព្រឹក្សាទីពីរ សន្តិសុខជាតិលោកស្រី Mira Ricardel បានប្រកាសលាលែងពីតំណែង ។
៥-ថ្ងៃទី៧ ខែវិច្ឆិកា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Jeff Sessions ។
៦ -ថ្ងៃទី៩ ខែតុលា អគ្គរដ្ឋទូតអាមេរិកប្រចាំនៅ អង្គការសហប្រជាជាតិ លោកស្រី Nikki Haley បានសម្រេចលាលែងពីតំណែង ។
៧-ថ្ងៃទី២៩ ខែសីហា ទីប្រឹក្សាសេតវិមាន លោក Don McGahn ។
៨-ថ្ងៃទី១២ ខែកក្កដា អគ្គនាយកទទួលបន្ទុកផ្លូវច្បាប់របស់សេតវិមាន លោក Marc Short បានប្រកាសលាលែងពីតំណែង ។
៩-ថ្ងៃទី៥ ខែកក្កដា ប្រធាន អង្គការការពារបរិស្ថាន លោក Scott Pruitt បានសម្រេចលាលែងពីតំណែង ។
១០-ថ្ងៃទី២៩ ខែមិថុនា អគ្គនាយក ពន្ធដា លោក Tom Homan បានសម្រេចលាលែងពីតំណែង ។
១១-ថ្ងៃទី១៩ ខែមិថុនា អនុប្រធានការិយាល័យសេតវិមាន លោក Joe Hagin បានសម្រេចលាលែងពីតំណែង ។
១២-ថ្ងៃទី២ ខែឧសភា មេធាវីសេតវិមាន លោក Ty Cobb បានសម្រេចលាលែងពីតំណែង ។
១៣-ថ្ងៃទី១០ ខែមេសា ទីប្រឹក្សាសន្តិសុខ ផ្ទៃក្នុងលោក Tom Bossert បានសម្រេចលាលែងពីតំណែង ។
១៤-ថ្ងៃទី ២៨ ខែមីនា រដ្ឋមន្ត្រី អតីតយុទ្ធជន លោក David Shulkin ។
១៥-ថ្ងៃទី២២ ខែ មីនា ទីប្រឹក្សាសន្តិសុខជាតិ លោក H.R. McMaster ។
១៦-ថ្ងៃទី១៣ ខែមីនា រដ្ឋមន្ត្រីការបរទេស អាមេរិក លោក Tillerson ។
១៧-ថ្ងៃទី៦ ខែមីនា អគ្គនាយកគណកម្មការសេដ្ឋកិច្ចជាតិ លោក Gary Cohn ។
១៨ថ្ងៃទី២៨ ខែកុម្ភៈ អគ្គនាយកប្រព័ន្ធផ្សព្វផ្សាយសេតវិមាន លោក Hope Hicks ។
១៩-ថ្ងៃទី ៧ ខែកុម្ភៈ អគ្គលេខាសេតវិមាន លោក Rob Porter ។
២០-ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ អនុប្រធានមជ្ឈមណ្ឌុលស្រាវជ្រាវ សហរដ្ឋអាមេរិក លោក Andrew McCabe ។
នៅក្នុង ឆ្នាំ២០១៨នេះ គឺជាឆ្នាំអាចនិយាយបានថា វិវាទបំផុតនៅក្នុងជួររដ្ឋាភិបាលអាមេរិកដោយមានមន្ត្រីជាន់ខ្ពស់ដល់ទៅ ២០រូប សម្រេចលាលែងចេញពីតំណែង ដោយបញ្ហា ហេតុផល ផ្សេងៗគ្នា ក្នុងនោះមានភាគច្រើន មិនយល់ស្របទៅនឹងគោលនយោបាយដឹកនាំរបស់លោក ដូណាល់ ត្រាំ ។
មន្ត្រីសំខាន់ជាងគេបំផុត ដែលបានលាលែងពីតំណែងនៅក្នុង ឆ្នាំ២០១៨នេះ មានរដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងការបរទេស និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ មន្ត្រីទាំងអស់ ដែលបានលាលែងពីតំណែងគឺជាអ្នកធ្លាប់មានបទពិសោធន៍ ដឹកនាំប្រទេស ជាច្រើន ឆ្នាំកន្លងមក ។ ទាំងនោះ ជាសញ្ញាអាក្រក់មួយសម្រាប់រដ្ឋាភិបាលរបស់លោកដូណាល់ ត្រាំ និងជាហេតុ នាំឲ្យគណបក្សសាធារណរដ្ឋ ដែលកាន់អំណាចបរាជ័យនៅក្នុងការបោះឆ្នោត សភាតំណាងរាស្ត្រ កាលពីថ្ងៃទី៨ ខែវិច្ឆិកា កន្លងមក ដោយសំឡេងភាគច្រើនបានទៅលើ គណបក្សប្រជាធិបតេយ្យគ្រប់គ្រងរដ្ឋសភាវិញម្តង ។
ដោយឡែក នៅក្នុង ឆ្នាំ២០១៧ ក៏មានមន្ត្រីជាន់ខ្ពស់៧រូបបានលាលែងពីតំណែងផងដែរ ។
ក្នុងរយៈពេល ដែលលោកត្រាំ ឡើងកាន់អំណាចរហូតមកទល់ពេលនេះ មានមន្ត្រីជាន់ខ្ពស់ដល់ទៅ២៧រូបលាលែងពីតំណែង ។ រដ្ឋាភិបាលអាមេរិក ក្រោមការដឹកនាំរបស់ប្រធានាធិបតីដូណាលត្រាំ បានបង្កើតប្រវត្តិសាស្ត្រថ្មី សម្រប់អាមេរិក នោះគឺរដ្ឋាភិបាលដែលមាន មន្ត្រីក្រោមឪវាទ លាលែងចេញពីតំណែងច្រើនបំផុត មិនធ្លាប់ មានពីមុនមក ។
ទាំងនោះបានបង្ហាញពីការបរាជ័យជាទ្រង់ទ្រាយធំនៅក្នុងការដឹកនាំអាមេរិក ដោយមានគោលនយោបាយ អាត្មានិយាម ធ្វើឲ្យមន្ត្រីនៅក្បែរខ្លួនត្រូវចាកចេញពីតំណែង ៕ ម៉ែវ សាធី