ព័ត៌មានទាន់ហេតុការណ៍៖

បុរសបង្ហោះ​រូបភាពបង្អួត​កាំភ្លើងក្នុងរថយន្តតុលាការខេត្តកំពង់ចាមចេញដីកា​បង្កា​ប់ឲ្យ​​ឃុំខ្លួន​

ចែករំលែក៖

ខេត្តកំពង់ចាម: ជនសង្ស័យ​ឈ្មោះ​ឃ្លី វណ្ណ: ភេទ​ប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំ​នៅ​ភូមិ១ ផ្លូវ១៤៣ សង្កាត់​បឹង​កេងកង​ទី៣ ខណ្ឌចំការមន រាជធានី​ភ្នំពេញ មានមុខ​របរ​ទិញ​ល​ក់​និង​បើក​កន្លែង​លាង​រថយន្ត​នៅ​ខណ្ឌចំការមន ត្រូវបាន​លោក នៅ យ៉ា​រ័ត្ន ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ចាម ចេញ​ដីកា​បង្កា​ប់​ឲ្យ​ឃុំខ្លួនហើយកាលពីថ្ងៃសុក្រ ១៤ កើត ខែ មិគ​សិរ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ ។

មន្រ្តីគរបាលខេត្តកំពង់ចាមបានឲ្យដឹងថា ជនសង្ស័យ​ខាងលើ​ត្រូវបាន​ចោទប្រកាន់​ពីបទ៖ កាន់​​កាប់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដែល​ប្រព្រឹត្ត​នៅ​ភូមិ​ព្រៃទទឹង ឃុំ​ជ្រៃវៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម កាលពី​ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ​២០១៨ តាម​មាត្រា២០ នៃ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ និង​គ្រាប់​រំ​សេវ និង​តាម​មាត្រា​៤៥ នៃ​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន ក្រោយពីសមត្ថកិច្ចឆែកឆេររកឃើញមាន​អាវុធ២ដើម ជា មួយនឹង​បង់គ្រាប់នៅក្នុងរថយន្តរ៉ង់​រ៉ូ​វ៉ែពាក់​ស្លាក​លេខ ភ្នំពេញ 2U-0199 មួយ​គ្រឿង​ផងដែរ ។

របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ឲ្យ​ដឹងថា​ការឃាត់ខ្លួន​នេះ គឺ​នៅក្រោយ​បទបញ្ជា​របស់ លោក​អភិបាល នៃ​គណ:អភិបាលខេត្ត កំពង់ចាម ឲ្យ​តាម​ឆែកឆេរ​រក​អត្តសញ្ញាណ​របស់​បុរស​ម្នាក់ ដែលមាន​គណនេយ្យ ហ្វេ​ស​ប៊ុ​ក​ឈ្មោះ (Kongkia VS) ដែល​បាន​បង្ហោះ​រូបភាព បង្អួត​កាំភ្លើង​ច្រ​ង៉េ​ង​ច្រ​ង៉ាង លើ​តា​ប្លូ រថយន្ត ។

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្ត បាន​ថ្លែងថា​លោក​បានចេញ​បទបញ្ជា ដល់​ជំនាញ ពាក់ព័ន្ធ ដើម្បី​កំណត់​អត្តសញ្ញាណ​បុគ្គល​នេះ ព្រមទាំង​បញ្ជា​ឲ្យ​អធិការ​ស្រុក-ក្រុង​ទាំង១០ កំណត់​គោល ដៅ​ស្វែងរក​ជាបន្ទាន់ ហើយមួយសន្ទុះក្រោយមកកម្លាំង​របស់លោកបានឃាត់រថយន្តខាងលើហើយ​រកឃើញ​មាន​អាវុធ២ដើម អាកា​ស្វាយ​វែង ០១ដើម លេខ ៤៣៦២ បង់​មួយ​គ្រាប់​គ្មាន, អាវុធខ្លី០១ដើម ម៉ាក​pak លេខ ០៨១៦.០០១០៤៨ បង់០១ គ្រាប់០៦ដែលអាវុធ​ទាំងនេះ មិនមាន​លិខិត​សម្គាល់​ ​ជា​កម្មសិទ្ធិ​របស់​ឈ្មោះ​ឃ្លី វណ្ណ:នោះឡើយ ប៉ុន្តែ​ជនសង្ស័យ​អះអាងថា គឺជារ​បស់បង​ឈ្មោះ ហាក់ ប៉េង​ឃីម អាយុ៣៤​ឆ្នាំមានទី​លំនៅ​ភូមិ​ឃុំ ជាមួយគ្នា និង​មាន​មុខរបរ​នគរបាល​ក្រសួងមហាផ្ទៃទៅវិញ ៕ សហការី


ចែករំលែក៖