ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តធុនធំ២គ្រឿង បុកគ្នារងការខូចខាតទាំងសងខាង

ចែករំលែក៖

ភ្នំពេញ៖ រថយន្តធុនធំ២គ្រឿង បុកគ្នាពេញទំហឹង រងការខូចខាតទាំងសងខាង កាលពីម៉ោង១ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវហាណូយ កែង នឹងផ្លូវរទេះភ្លើង ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តធុនធំ ប្រភេទសណ្ដោងចង្កូតស្ដាំ ស្លាកលេខ PSHN0052 បើកបរក្នុងទិសដៅពីត្បូងទៅជើង ស្ថិតនៅតាមបណ្ដោយផ្លូវហាណូយ លុះមកដល់ចំណុចផ្លូវរថភ្លើង ស្រាប់តែរថយន្តកុងតឺន័រមួយគ្រឿង ស្លាកលេខ ភ្នំពេញ 3B-9820 បើកឆ្លងផ្លូវបណ្ដាលឲ្យបុកពេញទំហឹង រងកាខូចខាតទាំងសងខាង តែមិនមានអ្នកណារងរបួស ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញ ចរាចរខណ្ឌចុះមកដល់បានវាស់វែងយករថយន្តទាំង២ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ជ្រោយពេជ្រ


ចែករំលែក៖