ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជីឈ្មោះ មន្ត្រីជាន់ខ្ពស់ដែលបានលាលែងពីតំណែង ក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ ឆ្នាំ​២០១៨

ចែករំលែក៖

ក្នុងរយៈពេលជាង២ ឆ្នាំកន្លងមក ក្រោមការដឹកនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ មន្ត្រីជាន់ខ្ពស់​អាមេរិក ដែលមានបទពិសោធន៍នៅក្នុងឆាកនយោបាយអាមេរិក បានលាលែងពីតំណែងជាបន្តបន្ទាប់ ក្នុងនោះ មានមន្ត្រីជាន់ខ្ពស់បំផុត គឺរដ្ឋមន្ត្រី ការពារជាតិ រដ្ឋមន្ត្រីក្រសួងការបរទេស ឯកអគ្គរដ្ឋទូតប្រចាំនៅអង្គការសហប្រជាជាតិ … បានសម្រេចលាលែងពីតំណែង ដោយសារតែ មិនចុះសម្រុងនឹងគោលនយោបាយដឹកនាំរបស់លោកដូណាល់ ត្រាំ ។

ខាងក្រោមនេះ ជាបញ្ជីមន្ត្រីជាន់ខ្ពស់អាមេរិក បានលាលែងពីតំណែងនៅក្នុង ឆ្នាំ​២០១៨៖

១-ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ ២០១៨ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក James Mattis ​បានប្រកាសលាលែងចេញពីតំណែង ។

២-ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៨ រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ លោក​ Ryan Zinke ​បានប្រកាសលាលែងពីតំណែង​។

៣-ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៨ ប្រធានការិយាល័យសេតវិមាន ​ John Kelly ​ប្រកាស់លាលែងពីតំណែង។

៤-ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ ទីព្រឹក្សាទីពីរ សន្តិសុខជាតិលោកស្រី​ Mira Ricardel ​បានប្រកាសលាលែងពីតំណែង ។

៥-ថ្ងៃទី​៧ ខែវិច្ឆិកា រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ លោក​ Jeff Sessions ។

៦ -ថ្ងៃទី៩ ខែតុលា អគ្គរដ្ឋទូតអាមេរិកប្រចាំនៅ អង្គការសហប្រជាជាតិ លោកស្រី​ Nikki Haley បានសម្រេចលាលែងពីតំណែង ។

៧-ថ្ងៃទី២៩ ខែសីហា ទីប្រឹក្សាសេតវិមាន លោក​ Don McGahn ។

៨-ថ្ងៃទី​១២ ខែកក្កដា អគ្គនាយកទទួលបន្ទុកផ្លូវច្បាប់​របស់សេតវិមាន លោក​ Marc Short បានប្រកាសលាលែងពីតំណែង ។

៩-ថ្ងៃទី​៥ ខែកក្កដា ប្រធាន អង្គការការពារបរិស្ថាន​ លោក​ Scott Pruitt បានសម្រេចលាលែងពីតំណែង ​។

១០-ថ្ងៃទី​២៩ ខែមិថុនា ​​​​​​​អគ្គនាយក ពន្ធដា លោក Tom Homan បានសម្រេចលាលែងពីតំណែង ។

១១-ថ្ងៃទី​១៩ ខែមិថុនា ​អនុប្រធានការិយាល័យសេតវិមាន លោក​ Joe Hagin បានសម្រេចលាលែងពីតំណែង ។

១២-ថ្ងៃទី​២ ខែឧសភា មេធាវីសេតវិមាន លោក​ Ty Cobb បានសម្រេចលាលែងពីតំណែង ។

១៣-ថ្ងៃទី​១០ ខែមេសា ទីប្រឹក្សាសន្តិសុខ ផ្ទៃក្នុងលោក​ Tom Bossert បានសម្រេចលាលែងពីតំណែង ។

១៤-ថ្ងៃទី ២៨ ខែមីនា រដ្ឋមន្ត្រី អតីតយុទ្ធជន លោក​ David Shulkin ​។

១៥-ថ្ងៃទី២២ ខែ មីនា ​​​​​ទីប្រឹក្សាសន្តិសុខជាតិ លោក​ H.R. McMaster ។

១៦-ថ្ងៃទី​១៣ ខែមីនា រដ្ឋមន្ត្រីការបរទេស អាមេរិក លោក​ Tillerson ។

១៧-ថ្ងៃទី​៦ ខែមីនា អគ្គនាយកគណកម្មការសេដ្ឋកិច្ចជាតិ លោក​ Gary Cohn ។

១៨ថ្ងៃទី​២៨ ខែកុម្ភៈ អគ្គនាយក​ប្រព័ន្ធផ្សព្វផ្សាយសេតវិមាន លោក​ Hope Hicks ។

១៩-ថ្ងៃទី ៧ ខែកុម្ភៈ អគ្គលេខាសេតវិមាន លោក​ Rob Porter ​។

២០-ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៨ អនុប្រធានមជ្ឈមណ្ឌុលស្រាវជ្រាវ សហរដ្ឋអាមេរិក លោក​ Andrew McCabe ។

នៅក្នុង ឆ្នាំ​២០១៨នេះ គឺជាឆ្នាំ​អាចនិយាយបានថា វិវាទបំផុតនៅក្នុងជួររដ្ឋាភិបាលអាមេរិក​ដោយមានមន្ត្រីជាន់ខ្ពស់ដល់ទៅ ២០រូប សម្រេច​លាលែងចេញពីតំណែង ដោយបញ្ហា ហេតុផល ផ្សេងៗគ្នា ក្នុងនោះមានភាគច្រើន មិនយល់ស្របទៅនឹងគោលនយោបាយដឹកនាំរបស់លោក ដូណាល់ ត្រាំ ។

មន្ត្រីសំខាន់ជាងគេបំផុត ដែលបានលាលែងពីតំណែងនៅក្នុង ឆ្នាំ​២០១៨នេះ មានរដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងការបរទេស និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។​ មន្ត្រីទាំងអស់ ដែលបានលាលែងពីតំណែង​គឺជាអ្នកធ្លាប់មានបទពិសោធន៍ ដឹកនាំប្រទេស ជាច្រើន ឆ្នាំកន្លងមក ។ ទាំងនោះ ជាសញ្ញាអាក្រក់មួយសម្រាប់រដ្ឋាភិបាលរបស់លោកដូណាល់ ត្រាំ និងជាហេតុ នាំឲ្យគណបក្សសាធារណរដ្ឋ ដែលកាន់អំណាច​បរាជ័យនៅក្នុងការបោះឆ្នោត សភាតំណាងរាស្ត្រ កាលពីថ្ងៃទី​៨ ខែវិច្ឆិកា កន្លងមក ដោយសំឡេងភាគច្រើនបានទៅលើ គណបក្ស​ប្រជាធិបតេយ្យគ្រប់គ្រង​រដ្ឋសភា​វិញម្តង ។

ដោយឡែក នៅក្នុង ឆ្នាំ​២០១៧ ក៏មានមន្ត្រីជាន់ខ្ពស់៧រូប​បានលាលែងពីតំណែងផងដែរ ។

ក្នុងរយៈពេល ដែលលោកត្រាំ ឡើងកាន់អំណាចរហូតមកទល់ពេលនេះ មានមន្ត្រី​ជាន់ខ្ពស់ដល់ទៅ​២៧រូប​លាលែងពីតំណែង ។ រដ្ឋាភិបាលអាមេរិក ក្រោមការដឹកនាំរបស់ប្រធានាធិបតីដូណាលត្រាំ​ បានបង្កើតប្រវត្តិសាស្ត្រថ្មី សម្រប់អាមេរិក នោះគឺ​រដ្ឋាភិបាល​ដែលមាន មន្ត្រី​ក្រោមឪវាទ លាលែងចេញពីតំណែងច្រើនបំផុត មិនធ្លាប់ មានពីមុនមក ។

ទាំងនោះបានបង្ហាញពីការបរាជ័យ​ជាទ្រង់ទ្រាយធំនៅក្នុងការដឹកនាំអាមេរិក ដោយមានគោលនយោបាយ អាត្មានិយាម ធ្វើឲ្យមន្ត្រីនៅក្បែរខ្លួនត្រូវចាកចេញពីតំណែង ៕ ម៉ែវ សាធី


ចែករំលែក៖