រដ្ឋាភិបាលអាមេរិកនៃប្រធានាធិបតីដូណាល់ ត្រាំ នៅមុនម៉ោង៧យប់ ថ្ងៃសុក្រ(ម៉ោងនៅអាមេរិក) នឹងបិទទ្វាររដ្ឋាភិបាលហើយ ដោយសារតែការបោះឆ្នោត មិនចេញជាលទ្ធផលតាមការចង់បាន ។
លោកដូណាល់ ត្រាំ បានស្នើសុំចំណាយប្រាក់រហូតដល់៥ពាន់លានដុល្លារដើម្បីសាងសង់របងព្រំដែន ទប់ស្កាត់ការហូរចូលពីជនភៀសខ្លួន ហើយគម្រោងចំណាយប្រាក់នេះ ត្រូវការឯកភាពពីសមាជិកសភា ។
លោកដូណាល់ ត្រាំ បានថ្លែងថា រដ្ឋាភិបាលរបស់លោកអាចនឹងបិទទ្វារ បើលោកមិនទទួលបានការគាំទ្រពីគណបក្សប្រជាធិបតេយ្យលើគម្រោងចំណាយប្រាក់៥ពាន់លានដុល្លារ តាមផែនការដើម្បីសាងសង់ជញ្ជាំងព្រំដែន ។
នៅពេលនេះ នៅសល់តែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ នឹងដឹងលទ្ធផលហើយ ខណៈដែលសមាជិកសភាគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណៈរដ្ឋបាននិងកំពុងព្យាយាមសម្រេចនៅនាទីចុងក្រោយ ដើម្បីកុំឲ្យឈានដល់ការបិទទ្វាររដ្ឋាភិបាលនោះ៕