ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋស៊ីរី​​អបអរសាទរបុណ្យណូអែល ក្នុងសន្តិភាព

ចែករំលែក៖

នៅតំបន់ដែលកម្លាំងទាហានស៊ីរី ទើបតែរំដោះបាន​ទាំងស្រុង ពីដៃក្រុមភេរវកម្ម ​ IS និងក្រុមឧទ្ទាម ពលរដ្ឋស៊ីរី បាននាំគ្នាដង្ហែរក្បួន អបអរសាទរ​ ពីធីបុណ្យ ណូអែល យ៉ាងរីករាយ​ក្នុងសន្តិភាព ។

សារព័ត៌មាន​ RT ​នៅថ្ងៃទី​២៤ ខែធ្នូ​ បានផ្សាយថា រយៈពេលជាង​៧ឆ្នាំនៃសង្គ្រាមស៊ីវិល និងសង្គ្រាមប្រឆាំងភេរវកម្ម ពលរដ្ឋស៊ីរី មិនដែលមានអារម្ភរីករាយ​ម្តងណាឡើយ ពេលបុណ្យ ណូអែល ឬឆ្លងឆ្នាំសកល ម្តងៗ។ នៅក្នុងឆ្នាំ ២០១៨នេះ ពលរដ្ឋនៅក្នុងរដ្ឋធានី​ Damacus ​របស់ស៊ីរី ទើបមានឧកាសទទួលពិធីបុណ្យណូអែល​ពេញលេញ​ ដោយមានសកម្មភាពកម្សាន្តសប្បាយជាច្រើន ។

កាលពីថ្ងៃទី​២២ ខែធ្នូ មានការដង្ហែក្បួន​អបអរសាទរ បុណ្យ ណូអែល ដោយមានការចូលរួមពីក្រុមតន្ត្រីយោធា​ មានសមាជិកជាង​១០០នាក់ ។​ពិធីនោះធ្វើឡើងនៅលើដងផ្លូវជាច្រើន ក្នុងទីក្រុង ។

សារព័ត៌មាន​ RT ​បានផ្សាយថា នៅរដ្ឋធានី​ Damascus ​រដ្ឋាភីបាល​បានបង្កើតដើម Noel ​ដើម្បីចូលរួម អបអរសារទរ ជាមួយពលរដ្ឋ​ ។ នៅតំបន់ជាច្រើន ទៀតដែលបានរំដោះ​ពីក្រុមភេរវកម្ម​ ក៏បានរៀបចំពិធីបុណ្យ ផងដែរ។ភាពសម្បាយរីករាយ​ សុភមង្គល បានបង្ហាញនៅលើផ្ទៃមុខពលរដ្ឋគ្រប់រូប ដោយព្រឹត្តិការណ៍នេះ មិនដែលបានធ្វើឡើង ៧ឆ្នាំមកហើយ​។

ចាប់តាំងពីសង្គ្រាមស៊ីវិល​ផ្ទុះឡើងនៅឆ្នាំ​២០១១ មកទលពេលនេះ​មានពលរដ្ឋស៊ីរី​ដល់ទៅ​៥សែននាក់ស្លាប់ ក្នុងនោះមាន ១សេននាក់ជាពលរដ្ឋស្លូតត្រង​ និងពលរដ្ឋរាប់លាននាក់ ត្រូវបានភៀសខ្លួនទៅកាន់ប្រទេសជិតខាង ។ សង្គ្រាមធ្វើឲ្យស៊ីរី​ខាតបង់ទឹកប្រាក់រហូតដល់ទៅ​៣០០ពានលានដុល្លារអាមេរិក ៕


ចែករំលែក៖