នៅតំបន់ដែលកម្លាំងទាហានស៊ីរី ទើបតែរំដោះបានទាំងស្រុង ពីដៃក្រុមភេរវកម្ម IS និងក្រុមឧទ្ទាម ពលរដ្ឋស៊ីរី បាននាំគ្នាដង្ហែរក្បួន អបអរសាទរ ពីធីបុណ្យ ណូអែល យ៉ាងរីករាយក្នុងសន្តិភាព ។
សារព័ត៌មាន RT នៅថ្ងៃទី២៤ ខែធ្នូ បានផ្សាយថា រយៈពេលជាង៧ឆ្នាំនៃសង្គ្រាមស៊ីវិល និងសង្គ្រាមប្រឆាំងភេរវកម្ម ពលរដ្ឋស៊ីរី មិនដែលមានអារម្ភរីករាយម្តងណាឡើយ ពេលបុណ្យ ណូអែល ឬឆ្លងឆ្នាំសកល ម្តងៗ។ នៅក្នុងឆ្នាំ ២០១៨នេះ ពលរដ្ឋនៅក្នុងរដ្ឋធានី Damacus របស់ស៊ីរី ទើបមានឧកាសទទួលពិធីបុណ្យណូអែលពេញលេញ ដោយមានសកម្មភាពកម្សាន្តសប្បាយជាច្រើន ។
កាលពីថ្ងៃទី២២ ខែធ្នូ មានការដង្ហែក្បួនអបអរសាទរ បុណ្យ ណូអែល ដោយមានការចូលរួមពីក្រុមតន្ត្រីយោធា មានសមាជិកជាង១០០នាក់ ។ពិធីនោះធ្វើឡើងនៅលើដងផ្លូវជាច្រើន ក្នុងទីក្រុង ។
សារព័ត៌មាន RT បានផ្សាយថា នៅរដ្ឋធានី Damascus រដ្ឋាភីបាលបានបង្កើតដើម Noel ដើម្បីចូលរួម អបអរសារទរ ជាមួយពលរដ្ឋ ។ នៅតំបន់ជាច្រើន ទៀតដែលបានរំដោះពីក្រុមភេរវកម្ម ក៏បានរៀបចំពិធីបុណ្យ ផងដែរ។ភាពសម្បាយរីករាយ សុភមង្គល បានបង្ហាញនៅលើផ្ទៃមុខពលរដ្ឋគ្រប់រូប ដោយព្រឹត្តិការណ៍នេះ មិនដែលបានធ្វើឡើង ៧ឆ្នាំមកហើយ។
ចាប់តាំងពីសង្គ្រាមស៊ីវិលផ្ទុះឡើងនៅឆ្នាំ២០១១ មកទលពេលនេះមានពលរដ្ឋស៊ីរីដល់ទៅ៥សែននាក់ស្លាប់ ក្នុងនោះមាន ១សេននាក់ជាពលរដ្ឋស្លូតត្រង និងពលរដ្ឋរាប់លាននាក់ ត្រូវបានភៀសខ្លួនទៅកាន់ប្រទេសជិតខាង ។ សង្គ្រាមធ្វើឲ្យស៊ីរីខាតបង់ទឹកប្រាក់រហូតដល់ទៅ៣០០ពានលានដុល្លារអាមេរិក ៕