ពេលដំបូងចិនមានគម្រោងទិញយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ ល្បឿនលឿនពីរុស្ស៊ី ដើម្បីជំនួសយន្តហោះទម្លាក់គ្រាប់ហួសសម័យ H-6 ពេលនោះវិស័យឧស្សាហកម្មអាកាសចរណ៍ និងសព្វាវុធរបស់ចិន មិនទាន់រីកចម្រើន។ ប៉ុន្តែបច្ចុប្បន្ន ទីក្រុងប៉េកំាងបានផលិត អាវុធដ៏ទំនើបបំផុតដោយផ្ទាល់ខ្លួន ក្នុងនោះមានយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ ។
ជាក់ស្តែងចិនផលិតបានយន្តហោះទមា្លក់គ្រាប់យុទ្ធសាស្ត្របំបាំងកាយ H-20 ដោយមានរូបរាង ប្រហាក់ប្រហែលនឹងយន្តហោះទម្លាក់គ្រាប់ B-21 Spririt របស់អាមេរិក ដែលគ្រោងបង្ហាញខ្លួន នៅពេលដ៏ខ្លីខាងមុខ ។
សារព័ត៌មានចិន បានផ្សាយថា កន្លងមក ចិនមានគម្រោងទិញយន្តហោះទម្លាក់គ្រាប់របស់ រុស្ស៊ី Tu-160។ ប៉ុន្តែដោយសារតែបច្ចុប្បន្នប្រព័ន្ធមីស៊ីលការពារដែនអាកាសទំនើប និងយន្តហោះចម្បាំងវាយស្ទាក់រយៈចម្ងាយឆ្ងាយ ធ្វើឲ្យយន្តហោះទម្លាក់គ្រាប់របស់រុស្ស៊ី ខាងលើក្លាយជាអត់ន័យ ដោយអាចនឹងរងការបាញទម្លាក់ពីមីស៊ីល ឬយន្តហោះរបស់សត្រូវ ។
ចិន មានជំនឿជឿជាក់ ទៅលើប្រព័ន្ធបច្ចេកវិទ្យា ផលិតយន្តហោះចម្បាំង ទម្លាក់គ្រាប់ បំបាំងកាយ រយៈចម្ងាយឆ្ងាយ ឈានមុខលើរុស្ស៊ី ។ ទាំងនោះហើយដែលចិន អាចពង្រីកវិស័យសព្វាវុធ យន្តហោះចម្បាំងដ៏ទំនើបរបស់ខ្លួន មិនចាំបាច់ ទិញពីបរទេសនោះឡើយ ។ មិនតែប៉ុណ្ណោះចិនអាចប្រកួតប្រជែង ក្នុងវិស័យឧស្សាហកម្មអាកាសចរណ៍អវកាស ជាមួយប្រទេសមហាអំណាចលោកខាងលិច បានគ្រប់ពេល ៕