ភ្នំពេញ៖ ចំពោះភារកិច្ច ជាថ្នាក់ដឹងនាំ បំរើប្រជាពលរដ្ឋឲ្យបានល្អអាជ្ញាធររាជធានីភ្នំពេញ សុំឲ្យអភិរងខណ្ឌព្រែកព្នៅ ដែលទើបចូលកាន់តំណែងថ្មី ត្រូវទទួលខុសត្រូវខ្ពស់ ចំពោះភារកិច្ចជាថ្នាក់ដឹងបំរើប្រជាពលរដ្ឋឲ្យបានល្អនិងជួយបង្កើនប្រសិទ្ធិភាពការងារ អភិបាល ក្នុងនាមអាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរួមចំណែកអភិវឌ្ឍន៏មូលដ្ឋានក៏ដូចរាជធានីភ្នំពេញឲ្យបានកាន់តែរីកចំរើនបន្តទៀត ។
នេះជាការស្នើសុំ របស់លោក នួន ផារត្ន័ អភិបាលរងរាជធានីភ្នំពេញ ក្នុងពិធីផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ថ្មី លោក ជា វីរៈ ជាអភិបាលរងខណ្ឌព្រែកព្នៅ ជំនួន លោក ទូច សាលីន ដែលត្រូវផ្ទេទៅកាន់ភារៈកិច្ចថ្មី ពិធីនេះបានប្រព្រឹត្ដទៅកាលពីថ្ងៃព្រហស្បតិ៏ ៤រោច ខែមិគសិរ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី២៦ ធ្នូ ឆ្នាំ២០១៨ ។
លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា៖ ដើម្បី បន្តនិរន្តរភាពការងាររដ្ឋបាល និងបន្តពង្រីកស្នាដៃ ការងារបានកាន់តែល្អប្រសើរ ឲ្យសក្តិសមទៅនិងទំនុកចិត្តរបស់ក្រសួងមហាផ្ទៃ និងរដ្ឋបាលរាជធានីភ្នំពេញ អ្នកដែលទើបទទួលមុខតំណែងថ្មី ត្រូវបំរើការងារជូនប្រជាជនឲ្យស្មោះ ដើម្បី ឲ្យបងប្អូនប្រជាពលរដ្ឋ មានជំនឿទុកចិត្តមកលើថ្នាក់ដឹកនាំ ពិសេសរដ្ឋាបាលរាជធានីភ្នំពេញ។
លោកបន្តថា៖ ក្រៅពីការងារបំរើប្រជាពលរដ្ឋ ត្រូវទទួលខុស ខ្ពស់ក្នុងការរែកពន់ និងជួយបង្កើនប្រសិទ្ធិភាពការងារជាមួយ មន្ទីរជំនាញពាក់ព័ន្ធ ក្នុងនាមអាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បី រួមចំណែកក្នុងការពារសុវត្ថិភាពសង្គម ព្រោះ វាជាមុខព្រួញឆ្ពោះទៅអភិវឌ្ឍន៏រាជធានីភ្នំពេញឲ្យបានកាន់តែរីកចំរើន។
លោកបន្ដថា៖ ដើម្បីពង្រឹងប្រសិទ្ធភាពការងារជូនលោកជា វីរះក៏ដូចថ្នាក់ដឹកនាំអភិបាលខណ្ឌទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់និងទទួលខុសត្រូវខ្ពស់ក្នុងការភារៈកិច្ចរបស់ខ្លួនរក្សាភ្ជាប់មនោសញ្ចេតនាជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនដើម្បីស្វែងយល់ពីការលំបាកបញ្ហាប្រឈមនិងភាពអសកម្មនៅក្នុងមូលដ្ឋានត្រូវប្រមូលផ្តុំដោះស្រាយជាបន្ទាន់តាមភាបជាក់ស្តែងនិងស្នើសុំគោលការណ៏ក្នុងករណីចាប់បាច់ ។
លោក ជា វីរះ អភិបាលរងខណ្ឌព្រែកព្នៅ ដែលទើបទទួលមុខតំណែងថ្មី បានទទួលយកនូវការណែននាំរបស់ថ្នាក់ដឹកនាំ និងប្តេជ្ញាចិត្តខិតខំបំពេញការងារ រក្សាសាមគ្គីភាពជាមួយមន្ត្រី បំរើការងារ ឲ្យបានល្អ សក្តិសមទៅជំនឿទុកចិត្តរបស់ក្រសួងមហាផ្ទៃ និងសាលារាជធានីប្រគល់ជូន។ ក្រៅពីនេះ នឹងខិតខំបង្កើនប្រសិទ្ធិភាពការងារជាមួយមន្រ្តី គ្រប់សកម្មភាព ដើម្បី រួមចំណែកកសាង និងអភិវឌ្ឍន៏រាជធានីភ្នំពេញឲ្យបានកាន់តែរីកចំរើនបន្ថែមទៀត។
លោកបន្ដថា៖ ជាមួយមុខតំណែងថ្មីនេះខ្ញុំសូមប្តេជ្ញាចិត្តគោរពនិងអនុវត្តឲ្យបានខ្ជាប់ខ្ជួន រដ្ឋធមន្មុញ និងច្បាប់បទដ្ឋានគតិយុត្តជាធរមាន អនុវត្តតាមការចាត់តាំង និងការណែនាំរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ខិតខំអស់ពីកម្លាំងកាយចិត្តជួយក្នុងការសម្របសម្រួល ជំរុញ វំរើសេវា សាធារណៈ និងដោះស្រាយបញ្ហា នានាជូនប្រជាពលរដ្ឋ បំរើប្រជាពលរដ្ឋឲ្យអស់ពីសមត្ថភាពដែលរូបខ្ញុំបានទមាន។
សូមបញ្ជាក់ថា៖ ពិធីប្រកាសតែងតាំង និងផ្ទេរភារកិច្ចនេះ លោក ជា វីរៈ អតីតជំនួយការលោក អភិបាលរាជធានីភ្នំពេញ ត្រូវតែងតាំង ជាអភិបាលរងខណ្ឌព្រែកព្នៅ ជំនួសទូច សាលីន ដែលត្រូវផ្លាស់ទៅកាន់មុខតំណែងជារដ្ឋលេខាធិការក្រសួងកសិកម្ម វិញ ៕ សំរិត