ព័ត៌មានទាន់ហេតុការណ៍៖

អ៊ីស្រាអែល​សម្រេចរំលាយ​សភា ដើម្បីបោះឆ្នោតជាថ្មី មុនកាលកំណត់

ចែករំលែក៖

រដ្ឋាភិបាល​ប្រទេសអ៊ីស្រាអែល​ បានសម្រេចបោះឆ្នោត​រំលាយសភា​រួចហើយ​កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ តាមអ្វី​ដែលជាការ​ចង់បាន និងឈានដល់​ការបោះឆ្នោតមុនពេលកំណត់តាមច្បាប់​រដ្ឋធម្មនុញ្ញ​នោះទៀតផង ។

តាមពិតទៅ ប្រទេស​នេះ​នឹងត្រូវរៀបចំបោះឆ្នោត​តាម​ច្បាប់​នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៩នោះ ប៉ុន្តែដោយអាស្រ័យថា ដោះស្រាយបញ្ហាថវិកា និងបញ្ហាជាតិ​ជាកត្តាចាំបាច់នោះ ទើ​ប​រដ្ឋាភិបាល​ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី Benjamin Netanyahu សម្រេចបោះឆ្នោតរំលាយរដ្ឋសភាក្នុងលទ្ធផល​១០២សំឡេងគាំទ្រ ទល់នឹង២សំឡេងប្រឆាំង ។

ដូច្នេះ ចាប់ពីពេលនេះ​ទៅ គណបក្សនយោបាយ​ទាំងអស់នៅក្នុងប្រទេសអ៊ីស្រាអែល​ចាប់ផ្តើម​យុទ្ធនាការ​ឃោសនា​រកសំឡេងគាំទ្រ​ពីប្រជាពលរដ្ឋ ដែលមានរយៈពេល​៣ខែជាកំហិត ហើយនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ នោះ គឺជាថ្ងៃបោះឆ្នោត​ជ្រើសរើសរដ្ឋាភិបាល​ថ្មី ។

មតិស្ទាបស្ទង់ក្រៅផ្លូវការបញ្ជាក់ថា លោក Benjamin Netanyahu នៃគណបក្ស​ជាតិនិយម Likud ទំនងឈ្នះ​ការបោះឆ្នោត​ ដឹកនាំរដ្ឋាភិបាល​អាណត្តិ​ទី៣ទៀត ហើយនឹងក្លាយខ្លួនជាអ្នកដែល​កាន់​តំណែង​យូរជាងគេ​របស់អ៊ីស្រាអែល ។ ប៉ុន្តែ​ទោះបី​យ៉ាងណា លោក Netanyahu បាននិង​កំពុងរស៊ើបឆ្អឹងខ្នង​ណាស់​ដែរ ពាក់ព័ន្ធបញ្ហា​បណ្តឹងចោទប្រកាន់​ប្រព្រឹត្តអំពើពុករលួយ ដែលបច្ចុប្បន្ននេះ​បាននិង​កំពុងស្ថិតនៅក្នុងដៃ​គណៈអគ្គមេធាវីនៅឡើយទេ ៕


ចែករំលែក៖