រំាវង់ឈ្នះឈ្នះ
I. រាំវង់នៅ វិមានឈ្នះឈ្នះប្រុសស្រីក្មេងចាស់ ទះដៃបន្ទរ (២)
រាំចង្វាក់ខ្មែរ រាំថែវប្បធម៌ដោយចិត្តស្មោះសរ ស្រុះស្រឡើងរាំ
យុវជនយុវតី ពេញវ័យបឋមរកគូឡើងរាំ សមៗដូចគ្នា។
II. ពេលរាត្រី រស្មីភ្លឺច្បាស់វិមានឈ្នះឈ្នះ ដូចឋានសួគ៌ា(២)
ចម្រុះគ្រប់ពណ៌ ដ៏សែនរមនានាគបើកពពារ ឫទ្ធាអង់អាច
ពន្លឺសន្តិភាព ព្រោងព្រាតចិញ្ចាចដោយឫទ្ធិអំណាច នយោបាយឈ្នះឈ្នះ។
III. ភ្លេងរាំវង់ ទ្រង់ជើតចង្វាក់កន្រ្តាក់អារម្មណ៍ មាអ៊ុំចាស់ៗ (២)
មើលភ្ញៀវទេសចរណ៍ កុះករខ្លាំងណាស់ចម្រុះជាតិសាសន៍ ច្បាស់ជាសប្បាយអញ្ជើញឡើងរាំ ក្រមុំមេម៉ាយ រីករាយក្អាកក្អាយ សប្បាយរាំវង់។
IIII. កម្ពុជា រាត្រីសួស្តីនៅក្រោមរស្មី សន្តិភាពយូរលង់(២)
វិមានឈ្នះឈ្នះ ដូចចន្ទរះពេញវង់សែនល្អទ្រើសទ្រង់ គង់អង្វែងឆ្នាំ
រីករាយអនេក ស្អែកយើងចងចាំរាំវង់ឆ្លងឆ្នាំ នៅវិមានឈ្នះឈ្នះ។
V. សន្តិភាព ប្រៀបដូចទឹកអម្រឹតត្រជាក់ពិសិដ្ឋ ឥតមានប្តូរផ្លាស់(២)អរគុណសម្តេច តេជោតេជះសាងប្រវត្តិសាស្រ្ត ឈ្នះទាំងអស់គ្នាពន្លត់សង្រ្គាម បង្ហូរឈាមទាមទារដាក់ចេញមាគ៌ា នយោបាយឈ្នះឈ្នះ។
VI. រាំវង់ខ្មែរ ថែសុខសន្តិភាពថ្លៃថ្លាពេញព្រៀប ក្នុងប្រវត្តិសាស្រ្ត(២)ឯករាជ្យម្ចាស់ការ អស្ចារ្យខ្លាំងណាស់នយោបាយឈ្នះឈ្នះ ផ្សះផ្សាជាតិបានថែជោគជយា លុះគ្រាអវសានសន្តិភាពរកបាន ដោយសម្តេចតេជោសែន ។
ប្រភព៖ ហ្វេសប៊ុកសម្តេចតេជោ