ព័ត៌មានទាន់ហេតុការណ៍៖

សៀវភៅសការពារជាតិ កូរ៉េខាងត្បូងលុបចោល ការប្រឈមមុខជាមួយកូរ៉េខាងជើង

ចែករំលែក៖

សារព័ត៌មាន Korea Times កាលពីថ្ងៃទី២៦ ខែធ្នូ បានផ្សាយថា សៀវភៅស ការពារជាតិកូរ៉េខាងត្បូង ដែលនឹងចេញផ្សាយ នៅខែមករា ឆ្នាំ២០១៩ ដោយបានសម្រេចបោះបង់ចោល ពាក្យពេចន៍ថា កូរ៉េខាងជើងជាសត្រូវ ។ ការបញ្ចប់ ចាត់ទុកកូរ៉េខាងជើងជាសត្រូវ គឺជាសញ្ញាល្អប្រសើរបំផុតឆ្ពោះទៅរកសន្តិភាព និងការផ្សះជាតិសាស្ត្រ ។

នេះជាសៀវភៅស ការពារជាតិលើកដំបូង ដែលបានចេញផ្សាយក្រោមការដឹកនាំរបស់ប្រធានាធិបតី Moon Jea in ។ កន្លងមក សៀវភៅសការពារជាតិដែលបានផ្សាយកាលពីឆ្នាំ២០១៦ បានរិះគន់កូរ៉េខាងជើង ដាក់គំនាប់ទៅលើសន្តិសុខជាតិកូរ៉េខាងត្បូង និងឌឺដងដោយយោធា ក្នុងនោះមានទាំងការសាកល្បងគ្រាប់បេកបរមាណូ និងកាំជ្រួចមីស៊ីលឆ្លងទ្វីប ។

ការដែលសម្រេចបោះបង់ចោល ពាក្យថាសត្រូវ ប្រឈមមុខដាក់គ្នា មកជាកិច្ចសហប្រតិបត្តិការ ជាផ្នែកមួយសំខាន់បំផុតនៅក្នុងការកាត់បន្ថយភាពតានតឹង ដែលមេដឹកនាំកូរ៉េទាំងពីរបានជួបពិភាក្សាគ្នា កាលពីខែឧសភាកន្លងមក ។ សកម្មភាពជាច្រើន ដើម្បីធ្វើឲ្យទំនាក់ទំនង បងប្អូនកូរ៉េទាំងពីរ កាន់តែប្រសើរឡើង ត្រូវបានអនុវត្តន៍ជាបន្តបន្ទាប់ ក្នុងនោះ មានទាំងការតភ្ជាប់ ផ្លូវដែក កូរ៉េទាំងពីរ ។

ក្រៅពីនេះ កូរ៉េទាំងពីរ ក៏បានសម្រេច បង្កើតក្រុមជម្រើសជាតិរួម សម្រាប់ប្រកួតវិញ្ញាសាកីឡាមួយចំនួន នៅក្នុងការប្រកួត អូឡាំពិកនាឆ្នាំ២០២០ ធ្វើឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។

ជាមួយគ្នានេះដែរ ទំនាក់ទំនងរវាងអាមេរិក នឹងកូរ៉េខាងជើង ក៏មានការវិវឌ្ឍន៍ល្អប្រសើរឡើង ជាបន្តបន្ទាប់ ក្រោយពេលដែលមេដឹកនាំប្រទេសទាំងពីរជួបពិភាក្សាគ្នា កាលពីខែមិថុនា ក្នុងប្រទេសសឹង្ហបុរី ។ កន្លងមក លោក ត្រាំ បានប្រកាសថា នឹងមានជំនួបជាលើកទីពីរជាមួយ លោកគីម ជុងអ៊ុន នៅខែមករា ឬ ខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខនេះ ៕


ចែករំលែក៖