ព័ត៌មានទាន់ហេតុការណ៍៖

ភ្នំភ្លើង ស្ថិតក្នុងកម្រិតអាសន្ន ពណ៌ក្រហម អាជ្ញាធរ​បញ្ជាឲ្យការវៀងផ្លូវហោះហើរ

ចែករំលែក៖

ភ្នំភ្លើង​នៃប្រទេសឥណ្ឌូនេស៊ី Anak Krakatau បាន​ស្ថិតក្នុង​កម្រិត​ប្រកាស​អាសន្ន ពណ៌ក្រហម ដែលអាជ្ញាធរ​សង្ស័យ​ថា អាចផ្ទុះ​សារជាថ្មី បន្ទាប់​ពីការផ្ទុះ​កាលពីសប្តាហ៍​មុនបង្កឲ្យមានរលកយក្សស៊ូណាមិ ។ ពេលនេះ ជើងហោះហើរ​ទាំងឡាយ មិនត្រូវបានអនុញ្ញាត​ឲ្យឆ្លងកាត់​តំបន់​ភ្នំភ្លើងខាងលើនេះទេ ។

រលកកម្ពស់​ប្រហែល​៥ម៉ែត្រ​​​បណ្តាល​មកពីភ្នំភ្លើងខាងលើនេះ កាលពីសប្តាហ៍​មុ បង្កឲ្យមានរលក​យក្សវាយប្រហារ​នៅ​ច្រកសមុទ្រ Sunda Strait របស់ប្រទេសឥណ្ឌូនេស៊ី ។ ការិយាល័យអង្គការសហប្រជាជាតិ​​ ក្នុងសេចក្តីថ្លែងការណ​កាលពីថ្ងៃទី២៦ ខែធ្នូ បញ្ជាក់ថា មនុស្ស​៤៣០នាក់​បាត់បង់ជីវិត និង​១៤៩៥នាក់​រងរបួសធ្ងន់ និងស្រាល ។

ភ្នាក់ងារ​ចរាចរណ៍​ផ្លូវអាកាស​ឥណ្ឌូនេស៊ី​ នៅថ្ងៃទី២៧ ធ្នូ បានប្រកាសថា ជើងហោះហើរ​ទាំងអស់​ត្រូវផ្លាស់ប្តូរផ្លូវ​ហោះហើរ ដោយអាស្រ័យថា ភ្នំភ្លើង Krakatau មានព្រួសផេះ និងស្ថិតក្នុងកម្រិត​ប្រកាសអាសន្ន​ពណ៌ក្រហម ។

ឥណ្ឌូនេស៊ី​ជាប្រទេស​មួយដែលមានភ្នំភ្លើង​ច្រើន​​ និងតែងតែកើតមាន​ការរញ្ជួយដីជាញឹក​ញាប់ដោយសារ​តែ​ប្រទេសនេះ ស្ថិតនៅ​ចន្លោះអង្គត់​នៃផ្តិត​មហាសមុទ្រ​​ប៉ាស៊ីហ្វិក ។

កាលពីខែ​កក្កដា និងសីហា ឆ្នាំ២០១៨ រញ្ជួយដីមួយ​បានវាយប្រហារ​ដែនកោះទេសចរណ៍​ Lombok បណ្តាល​ឲ្យស្លាប់មនុស្សយ៉ាងរង្គាល ។ ក្នុងខែកញ្ញា ដែនកោះ Sulawesi ការរញ្ជួយដី​ និងរលកយក្សស៊ូណាមិ​វាយប្រហារ​បណ្តាល​ឲ្យមនុស្សយ៉ាងតិច​២០០នាក់​បាត់បង់ជីវិត ៕


ចែករំលែក៖