ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមឈូសឆាយដីព្រៃលិចទឹកនៅតំបន់៣ ពលរដ្នថា មានភាពមិនប្រក្រតីទេ

ចែករំលែក៖

ខេត្តកំពង់ធំ៖ ពលរដ្នសំណូមពរដល់អាជ្ញាធរខេត្តកំពង់ធំបើកការស៊ីបអង្គេត អំពើពុករលួយពីសំណាក់ក្រុមឈ្មួញឈូសឆាយដីព្រៃលិចទឹកជាមួយនិងអ្នកយកលុយរាប់ពាន់ដុល្លា មករត់ការដើម្បីបិតបាំងការឃុបឃិតគ្នាបំផ្លាញព្រៃលិចទឹកនៅតំបន់៣ ក្នុងឃុំកំពងគោ ស្រុកកំពង់ស្វាយ ។

មកទល់ព្រឹកថ្ងៃទី២៧ ខែ ធ្នូ ឆ្នាំ២០១៨នេះ មានការបែកធ្លាយផែនការឈូសឆាយដីព្រៃលិចទឹកត្រូវបានបរាជ័យ ដោយសារមានការចុះចាប់ត្រាក់ទ័រចំនួន៣គ្រឿង និងដោយសារអ្នករត់ការស៊ីដាច់លុយរាប់ពាន់ដុល្លា ដើម្បីបាំងការឈូសឆាយដីព្រៃលិចទឹកនេះ ។

ទង្វើនេះ ត្រូវបានមហាជនចេញមតិថ្លែងថា ដោយសារតែអំពើពុករលួយផុសចេញពីមន្រ្ដីរាជការធ្វើឲ្យដីព្រៃលិចទឹកត្រូវបានរលាយបាត់បង់រៀងរាល់ឆ្នាំ មហាជនបន្ដថា មានតែមន្រ្ដីចេះច្បាប់ទេដែលមានល្បិច ប្រព្រឹត្តអំពើល្មើសច្បាប់ ដែលរដ្នរាជរដ្នាភិបាលបានចែង ព្រោះព្រៃលិចទឹកតំបន់៣ជាព្រៃការពារសំរាប់ជម្រក់នៃមច្ឆាពងកូនបន្ដពូជ ប៉ុន្ដែរត្រូវបានរលាយរលត់ដោយសារមន្រ្ដីគ្រាប់ល្ពៅ ។

ប្រភពព័ត៌មានពីពលរដ្នសំដែងការខកចិត្តចំពោះការប្រព្រឹត្តអំពើពុករលួយរបស់ក្រុមបំផ្លាញព្រៃលិចទឹកដែល ឈ្មោះ គួក គឿន និងឈ្មោះ យ៉េន ម៉ង់ ជាប្រធានសហគមន៍គឺជាមនុស្សតែមួយ ចំណែកលោក យ៉េន ម៉ង់ និង លោកសៅ វណ្ណសិរីវុទ្ធនាយសង្កាត់រដ្នបាលកំពង់ស្វាយ ពួកគេស្និទស្នាលនឹងគ្នាណាស់ក្នុងករណីនេះ មិនមែនលើកទីមួយដែលក្រុមនេះឃុបឃិតបំផ្លាញព្រៃលិចទឹក ។

ពលរដ្នបានបន្ដថា ២ទៅ ៣ យប់នេះលោក គួកគឿន មិនបានឈូសឆាយព្រៃលិចទឹកទេ ដោយសារមានការចាប់ត្រាក់ទ័រចំនួន៣គ្រឿង តែ ចំណែកត្រាក់ទ័រ៣គ្រឿងទៀត កំពុងរក្សាទុកនៅផ្ទះ លោក ប៊ី ត្រៀមចុះឈូសឆាយនៅពេលយប់ ។

ពលរដ្ន ក៏សំណូមយ៉ាងទទូចសុំឲ្យមន្រ្ដីមានសមត្ថកិច្ចក្រសួងមហាផ្ទៃ និងអាជ្ញាធរខេត្តកំពង់ធំចុះមកស៊ើបអង្គេតរឿងដដែលជុំវិញការឈូសឆាយដីព្រៃលិចទឹកនៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំនេះឲ្យបានឆាប់ ៕ ប៊ុនរិទ្ធី


ចែករំលែក៖