ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិក នឹង​ផលិតមីស៊ីលល្បឿនលឿនដើម្បីវាយស្ទាក់មីស៊ីល​ Avangard របស់រុស្ស៊ី

ចែករំលែក៖

អាមេរិកបង្ហាញពីក្តីបារម្ភចំពោះ​បច្ចេកវិទ្យាសព្វាវុធរបស់រុស្ស៊ី​ កាន់តែទំនើបពីមួយថ្ងៃទៅមួយថ្ងៃ ទីក្រុងវ៉ាស៊ីនតោន បានកំណត់គោលដៅ ក្នុងការអភិវឌ្ឍ​ អាវុធ ដែលមានល្បឿនលឿនបំផុត​នៅក្នុងឆ្នាំ​២០២៥ ដើម្បីអាចកម្ទេចមីស៊ីល Avangard ​របស់រុស្ស៊ី ។

ក្រសួងការបរទេសរុស្ស៊ីបានប្រកាសថា​ កាលពីសប្តាហ៍កន្លងមក ប្រធានាធិបតីរុស្ស៊ី​លោក​ពូទីន​បានតាមដានការបាញ់សាកល្បងមីស៊ីលល្បឿនលឿន​បំផុតលើពិភពលោក ដោយជោគជ័យ នៅថ្ងៃទី​២៦ ខែធ្នូ​។​ មីស៊ីលខាលើ បាញ់ត្រងទៅលើអាកាស​ ហើយសម្តៅទៅចំគោលដៅសិប្បនិមិត្ត របស់សត្រូវ ។

ល្បឿនពិតប្រាកដនៃមីស៊ីល Avangard ​ គឺមានរហូតដល់ទៅ​៣០ម៉ឺនគីឡូម៉ែត្រ ក្នុងមួយម៉ោង​។ មីស៊ីលនេះ នឹងដាក់ឲ្យប្រើប្រាស់នៅក្នុងជួរកងទ័ព ចាប់ពីឆ្នាំ​២០១៩នេះ ។ ប្រធានាធិបតីពូទីន​ បានចាត់ទុក​ការបាញ់មីស៊ីលខាងលើនោះជាព្រឹត្តិការណ៍សំខាន់បំផុត​នៅលើពិភពលោក ​និងទឹកដីរុស្ស៊ី។

ចំណុចពិសេស​របស់មីស៊ីល​ Avangard ​បើប្រៀបធៀបជាមួយមីស៊ីល ផ្សេងទៀត គឺ បានបាញ់ទៅលើលំហរអាកាស រួច​សម្តៅទៅលើគោលដៅ​នៅលើដី​ក្នុងល្បឿនលឿនបំផុត ដោយគ្មានប្រព័ន្ធការពារណាមួយអាចកម្ទេចបានឡើយ ។ កម្រិតគៅលដៅ នៃមីស៊ីលនោះ​គឺ ជិត​១០០ភាគរយ ។

លោកពូទីន បានប្រកាសថា «មីស៊ីល​ខាងលើ បើទោះបីមានល្បឿនលឿន ប៉ុន្តែ អាចបញ្ជាទៅកាន់គោលដៅតាមការចងបាន​ របស់កម្លាំងទាហាន រុស្ស៊ី»។ តាមប្រភពព័ត៌មាន មីស៊ីល​ Avangard ​អាចផ្ទុកក្បាលគ្រាប់​បរមាណូ មានកម្លាំង ផ្ទុះ​ ចាប់ពី​៨០០-២០០០គីឡូតុន ស្មើនឹងគ្រាប់បែកបរមាណូ ដែលអាមេរិកទម្លាក់នៅជប៉ុនដល់ទៅ​១៣០គ្រាប់ ។ មីស៊ីលខាងលើ មានល្បឿនលឿនជាងសម្លេង​ជាង​២០លើក ។

ប្រព័ន្ធមីស៊ីលនោះ​ បានដាក់នៅក្នុងតំបន់​ Orenburg ភាគខាងកើតទីក្រុងមូស្កូ ប្រមាន ១២០០គីឡូម៉ែត្រនៅដើមឆ្នាំ២០១៩ ។

ក្រោយរយៈពេល​១សប្តាហ៍ នៃការសាកល្បង កម្លាំងទាហានជើងទឹករុស្ស៊ី​លោក​ John Richardson ​បានប្រកាសពីគម្រោងផលិត អាវុធ​ល្បឿនលឿនបំផុត គឺលឿនជាងមីស៊ីលខាងលើរបស់រុស្ស៊ី​ទើបអាចកម្ទេចបាន ។ តាមគម្រោង មីស៊ីលល្បឿនលឿនរបស់អាមេរិកនឹងផលិតឡើងនៅឆ្នាំ​២០២៥ ៕


ចែករំលែក៖