ខេត្តរតនគិរី៖ គំនរឈើជាច្រើន កន្លែង ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ ចុះបង្រ្កាបដែលក្រុមឈ្មួញបាន កាប់បំផ្លាញពីក្នុងព្រៃសហគមន៍ បម្រុងទុករបស់រដ្ឋ យកមកលាក់ទុករាយប៉ាយ នៅក្បែរព្រៃ និងដើមស្វាយចន្ទី ត្រៀមដឹកឆ្លងដែន ទៅប្រទេសវៀតណាម ។
ប្រតិបត្តិការបង្ក្រាប និងរឹបអូសឈើខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោង ១២ និង៣០នាទី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅស្ថិតក្នុងភូមិចង ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី ។
សមត្ថកិច្ចចម្រុះដែលចុះបង្ក្រាបក្នុងនោះរួមមាន កម្លាំងអាវុធហត្ថចំនួន០៨នាក់ ប៉ូលិសចំនួន១០នាក់ យោធា២នាក់ រដ្ឋបាលព្រៃឈើ០២នាក់ បានសហការចុះបង្រ្កាបគំនរឈើប្រភេទលេខ១ ស្រឡៅ.គគី. និងសុក្រម បានជាច្រើនកំណាត់ ដែលមានមុខកាត់ធំៗ ។
ក្រោយពីការចុះបង្ក្រាបរួចមកកម្លាំងសមត្ថកិចម្រុះដឹកជញ្ជួនឈើទាំងនោះយកមករក្សាទុកនៅស្នាក់ការសន្តិសុខលេខ៧៨៧ ដើម្បីរង់ចាំវាស់វែង ចដឹងពីចំនួនឈើទាំងនេះ ។
ឈ្មួញជាម្ចាស់ឈើខាងលើនេះ នៅមិនទាន់បង្ហាញអត្តសញ្ញាណនៅឡើយទេ៕ ជីវន្ត័