អាមេរិកបង្ហាញពីក្តីបារម្ភចំពោះបច្ចេកវិទ្យាសព្វាវុធរបស់រុស្ស៊ី កាន់តែទំនើបពីមួយថ្ងៃទៅមួយថ្ងៃ ទីក្រុងវ៉ាស៊ីនតោន បានកំណត់គោលដៅ ក្នុងការអភិវឌ្ឍ អាវុធ ដែលមានល្បឿនលឿនបំផុតនៅក្នុងឆ្នាំ២០២៥ ដើម្បីអាចកម្ទេចមីស៊ីល Avangard របស់រុស្ស៊ី ។
ក្រសួងការបរទេសរុស្ស៊ីបានប្រកាសថា កាលពីសប្តាហ៍កន្លងមក ប្រធានាធិបតីរុស្ស៊ីលោកពូទីនបានតាមដានការបាញ់សាកល្បងមីស៊ីលល្បឿនលឿនបំផុតលើពិភពលោក ដោយជោគជ័យ នៅថ្ងៃទី២៦ ខែធ្នូ។ មីស៊ីលខាលើ បាញ់ត្រងទៅលើអាកាស ហើយសម្តៅទៅចំគោលដៅសិប្បនិមិត្ត របស់សត្រូវ ។
ល្បឿនពិតប្រាកដនៃមីស៊ីល Avangard គឺមានរហូតដល់ទៅ៣០ម៉ឺនគីឡូម៉ែត្រ ក្នុងមួយម៉ោង។ មីស៊ីលនេះ នឹងដាក់ឲ្យប្រើប្រាស់នៅក្នុងជួរកងទ័ព ចាប់ពីឆ្នាំ២០១៩នេះ ។ ប្រធានាធិបតីពូទីន បានចាត់ទុកការបាញ់មីស៊ីលខាងលើនោះជាព្រឹត្តិការណ៍សំខាន់បំផុតនៅលើពិភពលោក និងទឹកដីរុស្ស៊ី។
ចំណុចពិសេសរបស់មីស៊ីល Avangard បើប្រៀបធៀបជាមួយមីស៊ីល ផ្សេងទៀត គឺ បានបាញ់ទៅលើលំហរអាកាស រួចសម្តៅទៅលើគោលដៅនៅលើដីក្នុងល្បឿនលឿនបំផុត ដោយគ្មានប្រព័ន្ធការពារណាមួយអាចកម្ទេចបានឡើយ ។ កម្រិតគៅលដៅ នៃមីស៊ីលនោះគឺ ជិត១០០ភាគរយ ។
លោកពូទីន បានប្រកាសថា «មីស៊ីលខាងលើ បើទោះបីមានល្បឿនលឿន ប៉ុន្តែ អាចបញ្ជាទៅកាន់គោលដៅតាមការចងបាន របស់កម្លាំងទាហាន រុស្ស៊ី»។ តាមប្រភពព័ត៌មាន មីស៊ីល Avangard អាចផ្ទុកក្បាលគ្រាប់បរមាណូ មានកម្លាំង ផ្ទុះ ចាប់ពី៨០០-២០០០គីឡូតុន ស្មើនឹងគ្រាប់បែកបរមាណូ ដែលអាមេរិកទម្លាក់នៅជប៉ុនដល់ទៅ១៣០គ្រាប់ ។ មីស៊ីលខាងលើ មានល្បឿនលឿនជាងសម្លេងជាង២០លើក ។
ប្រព័ន្ធមីស៊ីលនោះ បានដាក់នៅក្នុងតំបន់ Orenburg ភាគខាងកើតទីក្រុងមូស្កូ ប្រមាន ១២០០គីឡូម៉ែត្រនៅដើមឆ្នាំ២០១៩ ។
ក្រោយរយៈពេល១សប្តាហ៍ នៃការសាកល្បង កម្លាំងទាហានជើងទឹករុស្ស៊ីលោក John Richardson បានប្រកាសពីគម្រោងផលិត អាវុធល្បឿនលឿនបំផុត គឺលឿនជាងមីស៊ីលខាងលើរបស់រុស្ស៊ីទើបអាចកម្ទេចបាន ។ តាមគម្រោង មីស៊ីលល្បឿនលឿនរបស់អាមេរិកនឹងផលិតឡើងនៅឆ្នាំ២០២៥ ៕