ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិក​ដកខ្លួនចេញពីអង្គការ UNESCO ​ជាផ្លូវការ

ចែករំលែក៖

ការសម្រេចរបស់អាមេរិក ដកខ្លួនចេញពីអង្គការ​ អប់រំ​ វិទ្យាសាស្ត្រ ​និងវិប្បធម៌ របស់អង្គការសហប្រជាជាតិ​ UNESCO ​ដែលបានប្រកាសកាលពីខែតុលា ឆ្នាំ​២០១៧នោះ ពេលនេះមានប្រសិទ្ធភាពហើយ នាថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៩ ។

ទីក្រុងវ៉ាស៊ីនតោន​ នៅជាអ្នកសង្កេតការណ៍តែប៉ុណ្ណោះ​ ហើយមិនអាច​រួមចំណែក ​និងបោះឆ្នោត​ចូលក្នុងជួរគណៈកម្មការ បេតិកភណ្ឌពិភពលោក នោះឡើយ ។

នៅឆ្នាំ​១៩៨៤ រដ្ឋាភិបាលរបស់ប្រធានាធិបតី​ ​Ronald Reagan បានសម្រេច​ដកអាមេរិកចេញពី​ UNESCO ​ដោយចោទប្រកាន់អង្គការនេះប្រឆាំងអាមេរិក។ នៅឆ្នាំ​២០០៣អាមេរិក​បានវិលត្រឡប់ចូលជាសមាជិក អង្គការ​ UNESCO ម្តងទៀត ។ ចំណែកការចាកចេញលើកនេះ មិនពាក់ព័ន្ធ ជាមួយអាមេរិក ឡើយ គឺរវាងអីស្រាអែល និង អារ៉ាប់ ដោយអាមេរិក បានគំាទ្រ អីស្រាអែល តែមិនទទួលបានការគាំទ្រពី UNESCO ​ជុំវិញបញ្ហា ជេរ៉ូសាឡឹម បើទោះបីអាមេរិក បានអំពាវនាវក្តី ។ អង្គការនេះមិនបានស្តាប់តាមការអំពាវនាវរបស់អាមេរិកឡើយ។

តំណាងការបរទេសអាមេរិក Heather Nauert ​បានបញ្ជាក់ថា​«វាមិនមែនជារឿងងាយស្រួលឡើយនៅក្នុងការចាកចេញពី UNESCO។ ចំណុចទាំងនោះ បានបង្ហាញយ៉ាងច្បាស់ពីការមិនពេញចិត្តទៅលើ ប្រាក់ចំណាយរបស់អាមេរិក កាន់តែច្រើន ទៅលើអង្គការ ដែលមិនគាំទ្រដល់អាមេរិក​»៕


ចែករំលែក៖