ការសម្រេចរបស់អាមេរិក ដកខ្លួនចេញពីអង្គការ អប់រំ វិទ្យាសាស្ត្រ និងវិប្បធម៌ របស់អង្គការសហប្រជាជាតិ UNESCO ដែលបានប្រកាសកាលពីខែតុលា ឆ្នាំ២០១៧នោះ ពេលនេះមានប្រសិទ្ធភាពហើយ នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ។
ទីក្រុងវ៉ាស៊ីនតោន នៅជាអ្នកសង្កេតការណ៍តែប៉ុណ្ណោះ ហើយមិនអាចរួមចំណែក និងបោះឆ្នោតចូលក្នុងជួរគណៈកម្មការ បេតិកភណ្ឌពិភពលោក នោះឡើយ ។
នៅឆ្នាំ១៩៨៤ រដ្ឋាភិបាលរបស់ប្រធានាធិបតី Ronald Reagan បានសម្រេចដកអាមេរិកចេញពី UNESCO ដោយចោទប្រកាន់អង្គការនេះប្រឆាំងអាមេរិក។ នៅឆ្នាំ២០០៣អាមេរិកបានវិលត្រឡប់ចូលជាសមាជិក អង្គការ UNESCO ម្តងទៀត ។ ចំណែកការចាកចេញលើកនេះ មិនពាក់ព័ន្ធ ជាមួយអាមេរិក ឡើយ គឺរវាងអីស្រាអែល និង អារ៉ាប់ ដោយអាមេរិក បានគំាទ្រ អីស្រាអែល តែមិនទទួលបានការគាំទ្រពី UNESCO ជុំវិញបញ្ហា ជេរ៉ូសាឡឹម បើទោះបីអាមេរិក បានអំពាវនាវក្តី ។ អង្គការនេះមិនបានស្តាប់តាមការអំពាវនាវរបស់អាមេរិកឡើយ។
តំណាងការបរទេសអាមេរិក Heather Nauert បានបញ្ជាក់ថា«វាមិនមែនជារឿងងាយស្រួលឡើយនៅក្នុងការចាកចេញពី UNESCO។ ចំណុចទាំងនោះ បានបង្ហាញយ៉ាងច្បាស់ពីការមិនពេញចិត្តទៅលើ ប្រាក់ចំណាយរបស់អាមេរិក កាន់តែច្រើន ទៅលើអង្គការ ដែលមិនគាំទ្រដល់អាមេរិក»៕