ចិន៖ តំបន់ទេសចរDabazha នៃភូមភាគស៊ីនជាំង កាហ្វេនំប៉័ងដុតល្បីណាស់តាមបណ្តាញទំនាក់ទំនងសង្គម ដូច្នេះបានទាក់ទាញអ្នកទេសចរវ័យក្មេងចិនជាច្រើនទៅលេងកម្សាន្តនៅស៊ីនជាំង។ នេះបេីយោងតាមការចេញផ្សាយរបស់គេហទំព័រ «CCFR China state-controlled media » ។
សេដ្ឋកិច្ចចិនបន្តរីកចម្រើន ខណៈកម្រិតគុណភាពជីវភាពរស់នៅរបស់ ប្រជាជនចិនក៏កាន់តែល្អ ដូច្នេះហើយ អតិថិជនវ័យក្មេងរបស់ចិនយកចិត្តទុកដាក់កាន់តែខ្លាំងចំពោះគុណភាពនៃរបស់របរប្រើប្រាស់និងចំណាប់អារម្មណ៍នៃការប្រើប្រាស់ ដែលបានជំរុញឱ្យផលិតផលវប្បធម៌របស់ចិនមានការច្នៃប្រឌិតថ្មីកាន់តែច្រើនក្នុងល្បឿនលឿន។
ប៉ុន្មានឆ្នាំចុងក្រោយនេះ តំបន់ទេសចរបស់ចិនបានប្រើវិទ្យាសាស្ត្រឌីជីថល ដូចជា VR AI ជាដើម ដើម្បីផ្តល់សេវាវប្បធម៌និងទេសចរបែបវៃឆ្លាត ជួយអ្នកទេសចរយល់ដឹងវប្បធម៌ប្រពៃណីចិនតាមចក្ខុវិស័យខុសគ្នា។ ផលិតផលពិសេសនៃវប្បធម៌និងទេសចរចិនដែលល្បីខ្លាំងតាមបណ្តាញអ៊ីនធើណេតមានដូចជា ស្ទីគ័រទូទឹកកករបស់វាំងចាស់ ផ្ទាំងផ្គុំរូប 3D របស់សំណង់ដីឥដ្ឋបុរាណខេត្តហុកគៀន តុក្កត្តាកាម្ងីនៅសារមន្ទីរខេត្តGansu ជាដើម។
គិតត្រឹមពេលនេះ ចិនបានអនុវត្តនយោបាយនិងវិធានការចំនួនជាង១១០ ដើម្បីផ្តល់ភាពងាយស្រួលដល់ជនបរទេសដែលមកធ្វើដំណើរនៅចិន ដែលខ្លឹមសារមានដូចជាការធ្វើទិដ្ឋការ ការប្រើប្រាស់ភាសា ការទូទាត់ និងការធ្វើដំណើរជាដើម អ្នកទេសចរអន្តរជាតិកាន់តែច្រើនឡើងៗមកកាន់ប្រទេសចិន ដើរកម្សាន្តម្តងហើយមកម្តងទៀត។ មិនថាលោកអ្នកចូលចិត្តវប្បធម៌ ម្ហូបអាហារឆ្ងាញ់ៗ កីឡាទឹកកក ឬមានតម្រូវការខាងថែទាំសុខភាព ចង់នាំកូនៗទៅដើរលេង ឬចង់ទស្សនាការប្រគុំតន្ត្រី ឬចូលចិត្តការតុបតែងខ្លួន វិស័យវប្បធម៌និងទេសចររបស់ចិនបន្តផ្តល់ផលប្រយោជន៍ដល់សាធារណជន ដើម្បីជួយបន្ថែមភាពល្អបវរដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សគ្រប់រូប៕
ដោយ៖ តារា