ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងបរិស្ថាន៖​ ជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងកម្ពុជា​ ចាប់ពីម៉ោង ៦ល្ងាចថ្ងៃទី​១៥​ មីនា ដល់ម៉ោង ៦ព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥​ គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាម​សេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថាន​ សូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង២២.៨៦ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។

ពណ៌ខៀវ៖​ គុណភាពខ្យល់ល្អណាស់មាន ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ខេត្តកែប​ ខេត្តក្រចេះ ខេត្តមណ្ឌលគីរី ខេត្តត្បូងឃ្មុំ ខេត្តកំពត ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តបាត់ដំបង ខេត្តកំពង់ស្ពឺ  ខេត្តប៉ៃលិន ខេត្តតាកែវ រាជធានីភ្នំពេញ និងខេត្តឧត្តរមានជ័យ

ពណ៌បៃតង៖​ គុណភាពខ្យល់ល្អមានខេត្តបន្ទាយមានជ័យ ខេត្តកំពង់ធំ ខេត្តកណ្តាល ខេត្តព្រះវិហារ ខេត្តពោធិ័សាត់  ខេត្តរតនគិរី ខេត្តសៀមរាប និង ខេត្តស្ទឹងត្រែង៕

ដោយ​៖ តារា​


ចែករំលែក៖