ព័ត៌មានទាន់ហេតុការណ៍៖

នៅខាងផ្នែកផ្តល់កញ្ចប់ទេសចរពិសេស តើទីក្រុងរបស់ប្រទេសចិនមានការច្នៃប្រឌិតថ្មីអ្វីខ្លះ?

ចែករំលែក៖

ប្រទេស​ចិន​៖​ យោងតាម​ការចេញផ្សាយរបស់គេហទំព័រ «CCFR China state-controlled media » នៅព្រឹក​ថ្ងៃ​អាទិត្យ​ទី​១៦​ ខែមីនា​ ឆ្នាំ​២០២៥នេះ​ថា៖​ នៅស្រុកHuidong ខេត្តក្វាំងតុង ឆ្នេរសមុទ្របណ្តោយវែងបានក្លាយជាក្បាល់ម៉ាស៊ីនពណ៌ខៀវនៃការអភិវឌ្ឍសេដ្ឋកិច្ច ។ ក្រៅពីការអុំទូក ការហែលទឹក ដែលជាសេវាទេសចរកម្សាន្តលំហែកាយបែបប្រពៃណី ស្រុកនេះបានផ្តល់សេវាទេសចរថ្មីៗទាន់សម័យដូចជាលោតឆ័ត្រ ជិះស្គីលើរលក ជិះឆ័ត្រយោងជាដើម ផ្តល់សេវាបន្ថែមជួយថតវីដេអូនៅពេលជិះឆ័ត្រយោងទៀត មានអ្នកទេសចរជាច្រើនកុម្ម៉ងសេវានេះ ។

     ប៉ុន្មានឆ្នាំចុងក្រោយនេះ ទីក្រុងបុរាណរបស់ចិនបានបន្តធ្វើការកែសម្រួលសេវាទេសចរបែបច្នៃប្រឌិតថ្មី ដែលទាក់ទាញអ្នកទេសចរច្រើនណាស់។​ នៅក្រុង Kai feng ខេត្តHenan ដែលល្បីដោយសារបានអភិរក្សក្រុងបុរាណនៃរជ្ជកាលSONG របស់ប្រទេសចិន បានអភិវឌ្ឍធនធានប្រវត្តិសាស្ត្រនិងវប្បធម៌ដ៏ពិសេសរបស់ខ្លួនផង រដ្ឋបាលគាំទ្រឱ្យអនុវត្តនយោបាយបញ្ចុះតម្លៃក្នុងរាល់កន្លែងទេសចរ ភ្ញៀវទេសចរជាច្រើនមកដើរលេងទីនេះដោយស្លៀកពាក់ឈុតបុរាណ ស្របពេលធ្វើទេសចរតាមសួនវប្បធម៌ ភ្លក់នំប្រពៃណីសាកល្បងធ្វើមុខម្ហូបប្រពៃណីជាដើម អ្នកទេសចរអាចឈ្វេងយល់កាន់តែស៊ីជម្រៅចំពោះវប្បធម៌ប្រពៃណីចិន។

       នៅស្រុកChangde ខេត្ត Hunan មានឈ្មោះល្បី ទីនេះបានអភិវឌ្ឍវិស័យទេសចរណ៍តាមរបៀបដែលរួមបញ្ចូលរវាងកីឡា វប្បធម៌ និងទេសចរណ៍ ស្រុកនេះផ្តល់សេវាទេសចរណ៍ហាត់កីឡាដូចជារត់ម៉ារ៉ាតុងជុំវិញបឹង បណ្ដែតលើទឹក ជិះយន្តហោះលើទឹក និងស្ទួចត្រីជាដើម៕

ដោយ​៖ តារា​


ចែករំលែក៖