នៅដើមឆ្នាំ២០១៩នេះ គឺជាពេលវេលាចុងក្រោយ ចុងក្រោយបំផុតរបស់ព្រះចៅអធិរាជ្យ ជប៉ុន ដែលបានថ្លែងទៅកាន់ ប្រជារាស្ត្ររបស់ចខ្លួន ក្នុងតំណែងជាព្រះចៅអធិរាជ្យ មុនពេលដាក់រាជសម្បត្តិ ។
ព្រះចៅអធិរាជ្យ ជប៉ុន Akihito បានថ្លែង ជូនពរ ឆ្នាំថ្មី លើកចុងក្រោយ ក្នុងតំណែងជាព្រះចៅអធិរាជ្យជប៉ុននាថ្ងៃទី២ខែមករាឆ្នាំ២០១៩ ។ ព្រះអង្គនឹង ដាក់រាជ្យសម្បត្តិនៅខែមេសាខាងមុខ ។
សារព័ត៌មាន AFP បានផ្សាយថា ព្រះចៅអធិរាជ្យ បានថ្លែងសុន្ទរកថា ទៅកាន់ប្រជារាស្ត្រជាង ៧ម៉ឺននាក់ បានចូលរួម ស្តាប់ សន្តរកថាចុងក្រោយ និងបានឃើញព្រះភ័គ្រ ព្រះអង្គមុនពេល ដាក់រាជ្យសម្បត្តិ ។ ឆ្នាំនេះព្រះចៅអធិរាជ្យ មានព្រះជន ៨៥ វស្សា ។ពលរដ្ឋជាច្រើនបានស្រក់ទឹកភ្នែកពេលឮស៊ូ សន្តកថារបស់ព្រះអង្គ។
ព្រះចៅអធិរាជ្យ Akihito គឺជាព្រះចៅអធិរាជ្យ ដំបូងបង្អស់ដែលបានដាក់រាជ្យសម្បត្តិ ក្នុងរយៈពេល ២០០ឆ្នាំកន្លងមក ។ពិធីដាក់រាជ្យសម្បត្តិ នឹងធ្វើឡើងនៅថ្ងៃទី៣០ខែមេសាឆ្នាំ ២០១៩ ជាការបញ្ចប់នៃការគោងរាជ្យរបស់រាជ្យវង្ស Heisei រយៈពេល ៣០ឆ្នាំកន្លងមក ។
ព្រះចៅអធិរាជ្យ មានព្រះបន្ទូលថា« ជាសុភមង្គលដែលបាន ចូលរួមអំណរឆ្នាំថ្មីជាមួយ បងប្អូនកូនចៅ ក្នុងបរិយាកាសរីករាយ និងផ្ទៃមេឃ ពណ៌ខៀវ ។ ខ្ញុំសូមបួងសួងឲ្យមានសន្តិភាព និងសុភបង្គល់ដល់ប្រជារាស្ត្រគ្រប់រូបរស់នៅលើទឹកដីជប៉ុន និងពិភពលោកទាំងមូល»៕