ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកដី បើកចេញចូលការដ្ឋាន ក្រុមហ៊ុនចិនមួយកន្លែង តាមផ្លូវសហព័ន្ធរុស្សី បើកកៀររថយន្តមួយគ្រឿង ហើយអ្នកបើកបររត់បាត់

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមរថយន្តដឹកដី បើកចេញ ចូម ការដ្ឋាន ក្រុមហ៊ុនចិនមួយកន្លែង តាមផ្លូវសហព័ន្ធរុស្សី ទល់មុខក្រុមហ៊ុន ប៊ូយ៉ុង ស្ថិតនៅក្នុងភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ត្រូវបានបងប្អូនប្រជាពលរដ្ឋ អ្នកដំណើរ រអ៊ូរទាំ ទាំងរិះគន់ ដោយសារក្រុមរថយន្តទាំងនោះ អាងសិទ្ធ អំណាច ចៅហ្វាយ ថៅកែ បើកគ្មានប្រណី គ្មានការយោគយល់អធ្យាស្រ័យដល់អ្នកដទៃឡើយ ឃើញតែបង្កបញ្ហា បង្កភ័យព្រួយ លើកនេះ មិនត្រឹមកំពប់ដី ឬ បើកលឿនៗនោះទេ បែជាកៀររថយន្ត អ្នកដំណើរស្របទិសទៅវិញ រងខូចខាត ហើយរថយន្តបង្កចតទុកចោល ម្ចាស់ចេញទៅបាត់ ទុកឲ្យកកស្ទះចរាចរណ៍លើផ្លូវ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅលើផ្លូវសហព័ន្ធរុស្សី ទល់មុខផ្សារទឹកថ្លា ភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

រថយន្តបង្កបញ្ហា ម៉ាក នីសាន់ អត់ពន្ធ គ្មានស្លាកលេខ ពណ៌ស ដឹកដី ជាក្រុមរថយន្ត ដឹកដីចេញចូល ករុមហ៊ុនការដ្ឋានចិនខាងលើ អ្នកបើកបរចុះចេញទៅបាត់ ។ ចំណែករថយន្តរងគ្រោះ ម៉ាកកាមរីហាយប្រីដ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AH-1575 អ្នកបើកបរ មិនត្រឹមប្រាប់ឲយស្គាល់អត្តសញ្ញាណនោះទេ ថែមទាំងហៅគ្នីគ្នា មកកាង អួតអាង រារាំង អ្នកសាពត៌មានថតរូប រថយន្តរងគ្រោះទៅទៀត ។

តាមបរភពនៅកន្លែងបានឲ្យដឹងថា សម្រាប់កើតហេតុព្រឹកនេះដោយសាររថយន្តដឹកដី រថយន្តបង្កខាងលើ បើកដឹកដីចេញពីរណ្តៅដី ក្នុងការដ្ឋានចិន នៅចំណុចខាងលើ បើកតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ពីកើតទៅលិច ល្បឿនលឿន ដល់ចំណុចមុខផ្សារទឹកថ្លា ជ្រុលកៀររថយន្តហាយប្រីដ រងខូចខាតកំពិតទ្វារ ដោយសារឥទ្ធិពលនៃការអាង ថៅកែ អាងបើកចូលក្រុងបាន ហើយចតរថយន្តទុកចោល បង្កឲ្យកកស្ទះចរាចរណ៍ ។

ក្រោយកើតហេតុ រថយន្តបង្កទុកចោល មួយសន្ទុះក្រោយមក លេចវត្តមានបុរសម្នាក់ ជិះរថយន្តហាយឡែនឌ័រ ជាគីគ្នាភាគីរថយន្តរងគ្រោះ ហាយប្រីដ មកដល់អួតអាង ប្រហែលក្រុមឡានដឹកដីទាំងនោះដែរ មកដល់រារាំង ក្រុមអ្នកសាពត៌មាន មិនឲ្យថតរថយន្តរងគ្រោះទៅវិញ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងក្រុមអួតនិងក្រុមអាង ខាងលើ រងគ្រោះពលរដ្ឋវិញទេ តឹងចិត្តដោយសារ រថយន្តទុកចោលតាមផ្លូវ ធ្វើឲ្យកកស្ទះចរាចរណ៍ ។

តែបើតាមមតិប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានលើកឡើងថា កន្លងមកក្រុមរថយន្តដឹកដី ចេញចូល ក្រុមហ៊ុនចិនខាងលើ មិនដឹងខ្នង ខ្សែ ពួរប៉ុណ្ណាទេ ទើបរាល់ការបើកបររបស់គាត់ បើកគ្មានប្រណី ដីកំពប់ បើកល្បឿនលឿន ប្រជែងគ្នា ដណ្តើមចូលដឹកដី ដើម្បីយកជើងដឹកឲ្យបានច្រើន ធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ បង្កភ័យព្រួយដល់អ្នកដទៃ ហើយពលរដ្ឋក៏ធ្លាប់រាយការណ៍ប្រាប់ទៅអាជ្ញាធរហើយដែរ មកដល់ពេលនេះ ការភ័យព្រួយ ក្តីបារម្ភរបស់ពលរដ្ឋ ចេញពីក្រុមរថយន្តដឹកដីទាំងនោះនៅដដែល ៕តុង សីហា


ចែករំលែក៖