ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីយោធាគំរាមបាញ់សម្លាប់ប្រពន្ធនិងបងថ្លៃ ខណៈមានស្រីថ្មី

ចែករំលែក៖

ភ្នំពេញ៖​ ហេតុការណ៍​ភ្ញាក់ផ្អើលមួយបន្ទាប់មន្ត្រីយោធា ម្នាក់បានប្រើអំពើហិង្សានិងគំរាមបាញ់សម្លាប់ដាក់ប្រពន្ធនិងបងថ្លៃព្រោះតែខឹងប្រពន្ធសួរនាំរឿងមានស្រីថ្មី។ ហើយត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនតែម្តង។

ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃព្រហស្បតិ៍​ ១២រោច​ ខែមិកសិរ​ ឆ្នាំច​ សំរឹទ្ធ​ស័ក​ ពស​ ២៥៦២​ ត្រូវនិង្ងៃថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្ទះជួល ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យឈ្មោះ ហង្ស រ៉ាឌែរ ភេទប្រុស អាយុ២៦ឆ្នាំ​ មុខរបរ មន្ត្រីយោធាសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ​ ឋានន្តរស័ក្តិវរសេនីយ៍ត្រី។

មានប្រពន្ធឈ្មោះ សួន ស្រីទូច ភេទស្រី អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រ និងបងថ្លៃឈ្មោះ សួន សារុន ភេទស្រី មុខរបរ កម្មកររោងចក្រ មានទីលំនៅខាងលើ ។

តាមស្ត្រីជាប្រពន្ធបានឲ្យដឹងថា មុនពេលកើតហេតុ ដោយសារជនបង្កមានស្រី ពេលប្រពន្ធ​ សួរនាំក៏ឈ្លោះគ្នា ហើយប្រើអំពើហិង្សាលើប្រពន្ធ​ នៅពេលបងថ្លៃស្រីសួនាំក៏ទះកំផ្លៀងបងថ្លៃ និងបោកទូរស័ព្ទ និងគំរាមបាញ់សម្លាប់។

សមត្ថកិច្ចបន្តថា ក្រោយពេលកើតហេតុជនបង្ក និងអាវុធខ្លីមួយដើម ម៉ាក NP42 (បង់១គ្រាប់១៥) ត្រូវបាន​កម្លាំងនគបាលប៉ុស្តិ៍រដ្ធបាលចោមចៅ៣ នាំខ្លួនមកសាកសួរ​ ប៉ុន្តែ ដោយសារតែជនបង្កជាមន្ត្រីយោធា ទើបសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ៣ សម្រេចប្រគល់មកឲ្យកម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ​ធ្វើការសាកសួរ និងចាត់ការបន្តវិញ។

បច្ចុប្បន្ន ជនបង្ក និងអាវុធខ្លី ត្រូវបានបញ្ជូនទៅការិយាល័យជួញដូរមនុស្ស នៃកងរាជអាវុធរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី៕​សុខាសែនជ័យ


ចែករំលែក៖