ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រី​យោធាម្នាក់់​ដួលបោកក្បាលរងរបួសធ្ងន់

ចែករំលែក៖

ប៉ោយប៉ែ៖ មន្ត្រី​យោធាម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនជ្រុលចង្កូតបុកគូថរថយន្ត​ ម៉ាក HIGHLANDER ពីក្រោយ់រងរបួសធ្ងន់ កាពីវេលាម៉ោង​ ​៨និង១០​ ព្រឹក ថ្ងៃ​ទី​០៣​ ខែមករា​ ឆ្នាំ​២០១៩​ នៅចំណុចផ្សារចំការគរ​ (ផ្សារថ្មី)​ សង្កាត់កំពង់ស្វាយ​ ក្រុងសិរីសោភណ័​ ខេត្តបន្ទាយមានជ័យ ។

ជនរងគ្រោះ​ជិះម៉ូតូជាមន្ត្រីយោធា​ មាន​ឈ្មោះ​ ហ៊ីង​ សំបាន​ ភេទប្រុស​ អាយុ៣០ឆ្នាំ​ មានទីលំនៅភូមិពងទឹក​ ឃុំអំបិល​ ស្រុកបន្ទាយអំបិល​ ខេត្តឧត្តរមានជ័យ​ ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា​ ៖​ មុនពេលកើតហេតុគេឃើញមានមន្ត្រីយោធាខាងលើ់បានបើកម៉ូតូមួយគ្រឿងម៉ាក​ WAVE 110​ ពណ៌ខ្មៅ ពាក់ស្លាក់លេខ​ ឧ.មានជ័យ​ 1D 4399 ទិសដៅពីជើងទៅត្បូង​ ក្នុងល្បឿនលឿន​ ដោយមិនពាក់មួកសុវត្ថិភាពលុះមកដល់ចំណុចកើតហេតុ​ មានរថយន្តHIGHLANDER មួយគ្រឿងពាក់ស្លាកលេខ​ ភ្នំពេញ​ 2W 6795​ បើកចេញពីផ្សារក្នុងល្បឿនយឺត​ឡើងលើផ្លូវជាតិ​ លេខ៥៦ ឆ្ពោះទៅទិសខាងត្បូង​បានបន្តិច​ ស្រាប់តែម៉ូតូខាងលើ បានបុកពីក្រោយបណ្តាលឲ្យជនរងគ្រោះ​ ដួលបោកក្បាល់នឹងថ្នល់រងរបួសធ្ងន់​ ត្រូវបានរថយន្តសង្រ្គោះដឹកយកទៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា​-ជប៉ុន​ ស្រុកមង្គលបូរី​ ។

ចំណែកម្ចាស់រថយនសមត្ថកិច្ច្តមិនបានប្រាប់អត្តសញ្ញាណនោះទេ​ ។ ចំពោះ​ម៉ូតូរងការខូចខាត់ធ្ងន់ធ្ងរ​ ឯរថយន្តHIGHLANDER​ រងការខូចខាតផ្នែកចំហៀង​ ខាងក្រោយ។ បន្ទាប់ពីសមត្ថកិច្ចធ្វើការវាស់វែងរួច​ទោចក្រយាន្តទាំងពីរយកទៅរក្សាទុក​អធិការដ្ឋាន ដើម្បីរង់ចាំភាគីទាំងពីរដោះស្រាយគ្នាតាមនីតិវិធី​ ៕​ វណ្ណា


ចែករំលែក៖