ព័ត៌មានទាន់ហេតុការណ៍៖

លោកថាក់ស៊ីន និងប្អូនស្រី មិនភ្លេច ដើមកំណើតបុព្វបុរសឡើយ

ចែករំលែក៖

បើទោះបីឪពុក ម្តាយ កើត នៅក្នុងប្រទេសថៃ ហើយ លោកថាក់ស៊ីន ដែលជារាមច្បងនៅក្នុងត្រកូលស៊ីណាវ៉ាត្រា​ ក៏បានកើតនៅក្នុងប្រទេស ថៃ​ ប៉ុន្តែ លោក និងគ្រួសារ បងប្អូន មិនដែលភ្លេចដើមកំណើតពិតប្រាកដ​របស់បុព្វ​រី ខ្លួនឡើយ គឺមានដើមកំណើតនៅក្នុងប្រទេសចិន ។

ពេលថ្មីៗនេះ លោក និង ប្អូនស្រី ដែលអាអតីតនាយករដ្ឋមន្ត្រីថៃ រងការធ្វើរដ្ឋប្រហារដោយយោធាដូចគ្នា បានធ្វើដំណើរទៅកាន់ប្រទេសចិន ដើម្បីសួរសុខទុក្ខ និងគោរព ដល់ បុព្វរីរបស់ខ្លួន ដែលមានដើមកំណើតនៅទីនោះ​។លោក ថាក់ស៊ីន និងលោកស្រី យីង​ឡាក បានទៅកាន់ដែនដីស្រុកកំណើត ជីដូនជីតា របស់ឪពុក នៅភាគខាងត្បូង ប្រទេសចិន ហើយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីពលរដ្ឋនៅក្នុងតំបន់ ។

សារព័ត៌មាន​ South China Morning post ​របស់ហុងកុង បានផ្សាយថា អតីតនាយករដ្ឋមន្ត្រីថៃ លោកថាក់ ស៊ីន​ និងប្អូនស្រី យីងឡាក់​បានទៅកាន់​ភូមិ Taxia ​ស្ថិតនៅតំបន់​ Fengshun ​ខេត្តក្វាងទុង​ប្រទេសចិន ដើម្បីស្វែងរកជួបសាច់ញ្ញាតិខាងឪពុកនៅទីនោះ។

លោកថាក់ ស៊ីន និងលោកស្រី យីង ឡាក់ ជាជនអន្តោប្រវេសន៍ចិនជំនាន់ទី ៤ នៅថៃ ជាកូនចៅ នៃត្រកូល Hakkas ​នៅក្នុងប្រទេសចិន ។ កាលពីថ្ងៃទី ៦ខែមករា ឆ្នាំ​២០១៩ លោកស្រី យីងឡាក់បាន បង្ហោះវីដីអូ ស្តីពីដំណើរទៅកាន់ ប្រទេសចិន លើបណ្តាញ Instagram ​ ដោយបានសរសរថា « បងប្អូនជនជាតិចិន បានមកស្វាគមន៍ បងប្អូនខ្ញុំ ពេលមកទីនេះដើម្បីនឹកគុណ​ដល់ បុព្វការីជន ដើមកំណើតចិន​»។

នៅក្នុងវីដីអូ បងប្អូនត្រកូល ស៊ីណាវ៉ាត្រា ​បានចេញពីរថយន្ត ពណ៌ខ្មៅ ដោយមានក្រុមអង្គរក្សការពារ ពាក់អាវធំ​ជាច្រើននាក់ ដើរក្បែរ ។ ពលរដ្ឋនៅក្នុងតំបន់​បាននាំគ្នាទៅស្វាគមន៍ និងសួរសុខទុក ថាក់ស៊ីន និងយីងឡាក់​ ហើយបានជជេកគ្នា ដោយភាពស្និតស្នាល សម្បាយរីករាយបំផុត ។

ពីរនាក់បងប្អូន ថាក់ស៊ីន បានទៅរៀបពិធីសែនតាមប្រពៃណី នៅព្រះវិហាបុព្វបុរស​ក្នុងភូមិ ដើម្បីជាការនឹកគុណ ។

លោក Seng Saekhu ដែលជាបុព្វការី របស់​ អតីតនាយករដ្ឋមន្ត្រីថៃ ទាំងពីរ រូប បានចាកចេញពីខេត្តក្វាង​ទុង ទៅកាន់ប្រទេសសៀម បច្ចុប្បន្ន ជាប្រទេសថៃ​នៅឆ្នាំ​១៨៦០ ។ ដោយរស់នៅបង្កើតកូនចៅ ក្នុងប្រទេសសៀម ។ លោកថាក់ស៊ីន និងលោកស្រី យីងឡាក់គឺជា កូនចៅជំនន់ទី​៤ ។

អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន​ ស៊ីណាវ៉ាត្រា បានភៀសខ្លួនទៅរស់នៅក្រៅប្រទេស ក្រោយរដ្ឋប្រហារនៅក្នុងឆ្នាំ ២០០៦ ចំណែកប្អូនស្រី លោកស្រីយីងឡាក់ ក៏បានភៀសខ្លួនទៅនៅក្រៅប្រទេស នាឆ្នាំ ២០១៤ ដោយរដ្ឋប្រហារដូចគ្នា ដើម្បីបញ្ជៀសការចាប់ដាក់ពន្ធនាគា ពីរដ្ឋាភិបាលយោធាថៃ ៕


ចែករំលែក៖